Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តត្រូវការពារ​សន្តិភាព​ជូន​ប្រទេសជាតិកុំ​ជឿ​លើស​ម្តី​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី

ដោយ Pothe Thun
04/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ពល​នៃ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត នៅ​អាកាសយានដ្ឋាន​កងទ័ព​អាកាស​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា បើតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី បានប្រកាសថា នឹង​ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខនេះ ដែល​គោលបំណង​របស់​ជន​ក្បត់ជាតិ​រូបនេះ គឺ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​ស្របច្បាប់​ពិតៗ និង ផ្លាស់ប្ដូរ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ អាច​និយាយបានថា ជា​ការធ្វើបដិវត្ត​ពណ៌ ជាពិសេស​គឺ​ចង់​ផ្លាស់ប្ដូរ​ពី​ប្រទេស​ដែល​កំពុងមាន​សន្តិភាព ឲ្យ​ធ្លាក់​ចូលក្នុង​ភាព​វឹង​វ​វ​វិញ ហើយ​បញ្ហា​នៃ​ការវិល​ចូលមក​កម្ពុជា​របស់​ជ​ន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានប្រកាស​ចាត់វិធានកា​រ​ចាប់ខ្លួន​ឲ្យ​ខាងតែបាន ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរខេត្ត រាជធានី និង កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវអនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត នូវ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​សុខសន្តិភាព និង ការពារ​សេចក្ដីសុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​យើង ហើយ​ត្រូវ​ប្រឆាំង​ដាច់ខាត និង ចាត់វិធានការ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី ប្រសិនបើ​ជន​រូបនេះ​បាន​ចូល​មកដល់​ទឹកដី​នៃ​ខេត្តសៀមរាប ហើយ​សូម​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​នៅ​ខេត្តសៀមរាប មាន​ច្រក​ចំនួន​៣ គឺ ៖ ទី​១. ច្រក​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​សៀមរាប , ទី​២. តាម​ច្រក​ផ្លូវគោក​នៃ​ព្រំដែន​កម្ពុជា​ថៃ ដូច្នេះ​សូម​ឲ្យ​ស្នងការ និង មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ត្រូវ​សហការ​ឲ្យ​បាន​ស្អិតរ​មួ​ត​ជាមួយ​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​នៅតាម​បន្ទាត់​ព្រំដែន និង ទី​៣. គឺ​តាម​ច្រក​ផ្លូវទឹក​នៃ​បឹង​ទន្លេសាប ដែល​ការងារ​នេះ​គឺ ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ដើម្បី​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​យើង​ក៏​ធ្លាប់បាន​ជួបពិភាក្សា​គ្នា​ជាច្រើនលើក​រួចមកហើយ​ដែរ ។

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​បន្ថែមទៀត​ថា បញ្ហាសំខាន់​ដែល​យើង​ត្រូវ​ដឹង ៖ គឺ​ទី​១. ជន​ក្បត់ជាតិ​រូបនេះ អាច​នឹង​មក​ពិតប្រាកដ​មែន ប៉ុន្តែ​យើង​បាន​ត្រៀមកម្លាំង​រួចរាល់​ហើយ​ដើម្បី​ចាប់ខ្លួន​ទាល់តែ​បាន ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​០៩ ឬក៏​ថ្ងៃទី​១០ , ទី​២. គឺ​គាត់​នឹងមិន​ត្រឡប់មក​កម្ពុជា​វិញ​ទេ ប៉ុន្តែ​គាត់​នឹង​បំផុស​ឲ្យ​ក្រុម​អ្នកគាំទ្រ​គាត់ ទៅ​បង្ក​ជា​ចលាចល និង បង្ក​ជា​អសន្តិសុខ ទាំង​នៅក្នុង​ក្នុង​ទូទាំង​ខេត្ត និង នៅ​ជុំវិញ​ព្រលានយន្តហោះ និង​ទី​៣. ពួក​ហ្នឹង​មិន​ធ្វើ​អ្វី​ទាំងអស់ ទាំង​ជនក​ម្ប​ត់​ជាតិ សម រង្ស៊ី និង ទាំង​បក្ស​ពួកក្រុម​ឧទ្ទាម ប៉ុន្តែ​ពួកនេះ​ទៅ​ដើរ​បំផុស​ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ដែលមាន​ការយល់ដឹង​តិចតួច និង ចាញ់បោក​ដោយសារ​ការ​ញុះញង់​នេះ ឲ្យ​ធ្វើ​សកម្មភាព​បង្កចលាចល និង បង្ក​ជា​អសន្តិសុខ ដែល​បញ្ហា​នេះ សូម​ឲ្យ​កងកម្លាំង​របស់​យើង ត្រូវមាន​ភាព​អត់ធ្មត់ កុំ​ឲ្យ​បង្ក​នូវ​ភាព​ហិង្សា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ឯកឧត្ដម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​ទៀតថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា និង​បម្រើប្រជាជន នៅក្នុង​គ្រប់​កាលៈទេសៈ ដែល​ខុសពី​អ្នកនយោបាយ​មួយចំនួន បាន​យក​ជោគវាសនា​ប្រទេសជាតិ និង​អាយុជីវិត​ប្រជាជន ជា​ល្បែង​ក្នុង​នយោបាយ​បម្រើ​ឲ្យ មហិច្ឆតា​ល្មោភ​ចង់បាន​អំណាច​របស់ខ្លួន ដោយ​មិន​គិតពី​ការស្លាប់​រស់​របស់​ប្រជាជន និង​ប្រទេសជាតិ ដូច្នេះ សូម​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ប្តេជ្ញាចិត្ត​ការពារ​រក្សា​តម្លៃ នៃ​សន្តិភាព​ជាតិ​មាតុប្រទេស​ឲ្យ​បាន​គង់វង្ស​ជា​រៀងរហូត ដោយ​មិនត្រូវ​ឲ្យ​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី មក​បំផ្លាញ​សន្តិភាព​ដែល​កើតចេញពី​ការបោះឆ្នោត​ស្របច្បាប់​ពិតៗ ហើយ​ប្តេជ្ញា​មិន​ឲ្យ​ជន​ក្បត់ជាតិ​នេះ​ចូល​មកលើ​ទឹកដី​កម្ពុជា​បានឡើយ ។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​កន្លងមក បាន​បំពេញ​តួនាទី និង ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ ក្នុងការ​ការពារ​នូវ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ទូទាំង​ខេត្ត ទាំង​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា​កំសាន្ត​នៅក្នុង​ខេត្តសៀមរាប ប៉ុន្តែ​ត្រូវ​ចងចាំ និង ត្រូវមាន​ស្មារតី​សេ​ហ្នា​ជាតិ ការពារ​សន្តិភាព​ជូន​ប្រទេសជាតិ មិនត្រូវ​ជឿ​លើស​ម្តី​នៃ​ការ​ញុះញង់​របស់​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី ជា​ជន​ក្បត់ជាតិ ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ឡើយ ដោយ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ឲ្យ​បាន​ដាច់ខាត នូវ​សន្ដិភាព​ដែល​កំពុងមាន​សព្វថ្ងៃ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ ដូច្នេះ​យើងទាំងអស់គ្នា​កុំ​បំផ្លាញ​អ្វីៗ​ដែលមាន​ស្រាប់ ត្រូវ​រួមគ្នា​បន្ត​កសាង​ជា​បន្តបន្ទាប់ លើ​មូលដ្ឋាន​កំពុងមាន​នេះ ជាពិសេស ការកសាង​ឱកាស​សម្រាប់​អ្នកជំនាន់ក្រោយ ក្នុងនោះ​មានឱកាស​សិក្សា​រៀនសូត្រ ដើម្បី​ឲ្យ​ពួកគេ​ក្លាយខ្លួនជា​អ្នកដឹកនាំ​នាពេល​អនាគត អាច​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ស្រុក​ភូមិកំណើត​របស់ខ្លួន ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក ស៊ាន សុផាត និង លោក ខេង ឧត្ដម​

Tags: អភិបាលខេត្ត​សៀមរាប​ឯកឧត្ដម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

បំផ្ទុះ​រថយន្ត​នៅ​ក្រុងភាគ​ខាងជើង​ស៊ី​រី ដែល​គ្រប់គ្រងដោយ​កងកម្លាំង​តួ​ក​គី ស្លាប់​មនុស្ស​១៣​នាក់​ ​

បំផ្ទុះ​រថយន្ត​នៅ​ក្រុងភាគ​ខាងជើង​ស៊ី​រី ដែល​គ្រប់គ្រងដោយ​កងកម្លាំង​តួ​ក​គី ស្លាប់​មនុស្ស​១៣​នាក់​ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.