Sunday, January 24, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​

ដោយ Pothe Thun
04/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​
16
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ការពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពិសេស​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ពិតជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ក៏ដូចជា​រួមចំណែក​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយបាន​ចូលរួម​អប់រំ​ប្រជាជន​ឱ្យបាន​យល់ដឹង​អំពី​វិស័យ​ទេសចរណ៍ នោះ​បើតាម​ប្រសាសន៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​ឆ្លាត​នៃ​ទេសចរណ៍​ក្នុងស្រុក Visit Cambodia និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​ទេសចរណ៍​អន​ឡាញ សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅ​ខេត្តសៀមរាប​នា​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ឯកឧត្ដម មានប្រសាសន៍​ទៀតថា សេដ្ឋកិច្ច​ឌីជីថល​បាននិងកំពុង​ធ្វើឱ្យ​របៀបរបប​ធ្វើការ​ងារ​មាន​ភាព​ផ្លាស់ប្តូរ​ជាច្រើន នៅតាម​បណ្តា​ឧស្សាហកម្ម​នានា ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត មធ្យោបាយ​ដឹកជញ្ជូន និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ជាដើម​។​ផ្អែកលើ​ស្មារតី​នេះ វិស័យ​ទេសចរណ៍​ក៏ត្រូវ​ធ្វើការ​សិក្សា និង​ពង្រីក​បន្ថែម​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ តាមរយៈ​ការជំរុញឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ដែលមាន​គុណភាព និង​ទាក់ទាញ ពិសេស​ជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ ក្នុងការ​ស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​មានតម្លៃ​នៃ​វិស័យ​ទេសចរណ៍ ពោលគឺ​អត្ថប្រយោជន៍​នេះ​មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ទៅដល់​ភ្ញៀវទេសចរ​ដទៃទៀត តាមរយៈ​ការទទួលបាន​បទពិសោធ​ន៍ ការទទួល​ស្វាគមន៍ ពិសេស​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ​។

​ឯកឧត្ដម ថោង ខុន ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍​គន្លឹះ​ចំនួន ពាក់ព័ន្ធ​នឹង​គេហទំព័រ និង​កម្មវិធី​ទូរស័ព្ទ​វៃឆ្លាត «Visit Cambodia» ដោយ​ឯកឧត្ដម​បានស្នើ​ឲ្យ​ផ្នែក​ឯកជន​ដែលជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ចូលរួម​ផ្តល់ព័ត៌មាន ក៏ដូចជា​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ណាមួយ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​ល្អប្រសើរ និង​បង្កើន​កំណើន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន ក្នុងន័យ​ធ្វើយ៉ាងណា​ជំរុញ​ការស្វែងរក​គោលដៅ និង​សេវាកម្ម​ទេសចរណ៍​នានា​ដែល​ក្នុង​ខេត្តសៀមរាប សំដៅ​បំផុស​ចលនា​ទេសចរណ៍​ទៅកាន់​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

23/01/2021
កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

23/01/2021

​ក្នុងឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ដ​សៀមរាប បាន​ថ្លែងថា រដ្ឋបាលខេត្ត​បាននិងកំពុង​ជម្រុញ និង​យកចិត្តទុកដាក់​លើ​ការកែលំអរ​សោ​ភណ្ឌ​ភាព​ក្រុង ឱ្យបាន​កាន់តែ​ល្អប្រសើរ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ការផ្គត់ផ្គង់​អគ្គីសនី ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​បំភ្លឺ​សាធារណៈ ការងារ​ព​ង្រឹ​សន្តិសុខ សុ​វត្តិភាព​ភ្ញៀវទេសចរ សណ្តាប់ធ្នាប់​សាធារណៈ ស្របតាម​យុទ្ធនាការ​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋាកិច្ច​ល្អ​» ពិសេស​ផ្តោត​សំខាន់ ទៅលើ​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍ ជម្រុញ​ការបង្កើតឱ្យមាន​នូវ ផលិតផល​ថ្មី ប្រកបដោយ​ការច្នៃប្រឌិត ស្របតាម​និន្នាការ នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ។​

​លោក ពៅ ពិសិដ្ឋ បន្តថា ក្នុងនោះដែរ​អាជ្ញាធរខេត្ត ការ​បានកំណត់​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់់​ការ​ជម្រុញ ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ ដោយ​គិតគូរ​ទៅលើ​ការពង្រឹង​គុណភាព​សេវា​ទេសចរណ៍ បង្កើន​ប្រសិទ្ធភាព​ការងារ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ផលិតផល​ទេសចរណ៍ និង​សេវាកម្ម​ទេស​-​ចរណ៍​ឱ្យមាន​គុណភាព​ស្របតាម​ទស្សន​ទា សេវា​មួយ ស្តង់ដា​មួយ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស បម្រើឱ្យ​វិស័យ​ទេសចរណ៍ បុគ្គល​ម្នាក់​ជំនាញ​មួយ ។ ហើយ​ក្នុងនោះ រដ្ឋបាលខេត្ត ក៏បាន​ពង្រឹង និង​យកចិត្តទុកដាក់​ដល់​ការគ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ឱ្យមាន​ការប្រែប្រួល និង​អភិវឌ្ឍន៍​បាន​កាន់តែ​ល្អប្រសើរ​ឡើង​៕

​អត្ថបទ និង រូបភាព ៖ បូ សា​វី​
​កែសម្រួល ៖​អ៊ុន ណា​រាជ្យ​

Tags: ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​សក្តានុពល​ទេសចរណ៍សិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស

ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​

សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,126)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,861)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (438)
  • សេដ្ឋកិច្ច និង កសិកម្ម (117)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.