Saturday, March 25, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស

ដោយ Pothe Thun
04/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមា​ញ៉ និង​នេសាទ បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស ដោយមាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតី​យ​ភាព ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយមាន​ការចូលរួម​ពី​សំណាក់ ប្រធាន អនុប្រធាន មន្ត្រី​តំណាង​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទាំង​២៥ រាជធានី​-​ខេត្ត ទូទាំងប្រទេស អង្គភាព​ថ្នាក់កណ្តាល និង​មន្ត្រី​តំណាង​មកពី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត ។​

​តាម​ការ​ឲ្យ​ដឹង​ពី លោក ទី ចាន់ណា ប្រធាន​នាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា គោលនយោបាយ​ធនធានមនុស្ស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សហការ​រៀបចំ​ប​ង្កើ​ត​ឡើង​ដំបូង​ដោយ​សហភាព​អ៊ឺរ៉ុប​នៅក្នុង​អំឡុង​ឆ្នាំ​២០១៥ ហើយ​បានដាក់​ឆ្លង​ក្នុង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ និង​ថ្នាក់​រាជធានី​-​ខេត្ត ជា​បន្តបន្ទាប់ ។​

​លោក​បន្តថា អង្គសិក្ខាសាលា​សម្រាប់​ថ្ងៃនេះ គឺជា​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើកចុងក្រោយ​ហើយ ស្តីពី​គោលនយោបាយ​ធនធានមនុស្ស​របស់​ក្រសួងកសិកម្ម ហើយ​ក្រសួង​ក៏​រំពឹងទុក​ថា ការងារ​នេះ​នឹងត្រូវ​បាន​ធានា នូវ​សមិទ្ធកម្ម​ការងារ នៅក្នុង​វិស័យ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ។

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​មានប្រសាសន៍​ក្នុងឱកាស​នេះដែរ ឯកឧត្តម នុត ច័ន្ទ​សុខា បាន​វាយតម្លៃថា ឆ្លងកាត់​តាម​កិច្ចប្រជុំ​របស់​ក្រុមការងារ និង​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​ជាច្រើនលើក​កន្លងមក ឯកសារ​សេចក្តីព្រាង​គោលនយោបាយ​ធនធានមនុស្ស​នេះ នឹងមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ នឹង​ត្រូវបាន​ប្រើប្រាស់​គ្រប់​កាលៈទេសៈ និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ក្រសួង ក្នុងការ​គ្រប់គ្រង អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ព្រមទាំង​ធានា​ឲ្យ​មាន​សង្គតិភាព ឆ្លើយតប​ទៅនឹង​គោលបំណង​ទី​២ នៃ​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល គឺ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​មន្ត្រីរាជការ​ស៊ីវិល​ឲ្យ​កាន់​តែមាន​សមត្ថភាព ប្រសិទ្ធភាព និង​ភាពជឿ​ទុកចិត្ត ដោយ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និង​មាន​មនសិការ​វិជ្ជាជីវៈ ដែល​នាំទៅដល់​ការបម្រើ​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរឡើង ។​

​ឯកឧត្តម មានប្រសាសន៍​បន្តថា ការអនុវត្ត​គោលនយោបាយ​ធនធានមនុស្ស គឺជា​ការចូលរួម​គាំទ្រ​ដល់​ផែនការមេ សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្ពោះទៅ​ឆ្នាំ​២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​រយៈពេល​៥​ឆ្នាំ វិស័យ​កសិកម្ម ( ២០១៩-២០២៣ ) ក្នុងនោះ​គឺ​ការធ្វើ​ឲ្យ​មាន​វឌ្ឍនភាព និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​វិស័យ​កសិកម្ម ព្រម​ជាមួយនឹង​ការឆ្លើយតប​ផងដែរ ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម ក​ម្រឹត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅក្នុង​ឆ្នាំ​២០៥០ ខាងមុខ ៕

​អត្ថបទ និង រូបភាព ៖ ងិន គឹម​ឡេង​
​កែសម្រួល ៖​អ៊ុន ណា​រាជ្យ​

Tags: ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទសិក្ខាសាលា​ពិគ្រោះ​យោបល់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​

សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

យន្តហោះ​ធុន​តូច ១​គ្រឿង​ប្រភេទ Cessna 150 បាន​ធ្លាក់ នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​

យន្តហោះ​ធុន​តូច ១​គ្រឿង​ប្រភេទ Cessna 150 បាន​ធ្លាក់ នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    647 shares
    Share 259 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    575 shares
    Share 230 Tweet 144
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.