Monday, May 12, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​

ដោយ Pothe Thun
04/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វិធានការ​មិនមែន​ពន្ធ និង និ​ហិត​ដ្ឋា​ន​ជាតិ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម បាន​ដឹកនាំ​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី វិធានការ​មិនមែន​ព​ន្ធ​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជ​- កម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​à ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​, មន្ត្រី​បង្គោល និង តំណាង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។

​សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលដៅ​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង និង សមត្ថភាព​របស់​មន្ត្រី​បង្គោល​ពាក់ ព័ន្ធ​នឹង​វិធានការ​មិនមែន​ពន្ធ សំដៅ​រួមចំណែក​ថែរក្សា និង ការពារ​សុខុមាលភាព​, សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​, កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​បរិស្ថាន​, ធានាបាន​នូវ​លក្ខខណ្ឌ​ងាយស្រួល​សម្រាប់​ពាណិជ្ជកម្ម​ផងដែរ​។ សិក្ខា​- សាលា​ក៏បាន​សង្កត់ធ្ងន់​ផងដែរ លើ​បរិការណ៍​ពិភពលោក​បច្ចុប្បន្ន​ដែល​កំពុងមាន​ការផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ជាពិសេស ការលេចឡើង​នូវ​និន្នាការ​គាំពារ​និយម និង សង្គ្រាម​ពាណិជ្ជកម្ម ជាមួយនឹង​ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម របស់​កម្ពុជា ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ដំណើ​រវិ​វត្ត​ថ្មីៗ​ទាំងនេះ ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ បាន​មានប្រសាសន៍ថា កម្ពុជា​បាន និង​កំពុង​បន្តធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ទៅ ក្នុង​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន​ស្របតាម​ចក្ខុវិស័យ ២០២៥ ដែល​ក្នុងនោះ មាន​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវា និង ការវិនិយោគ​ក្នុង​តំបន់​ឤ​ស៊ាន ដែល​ឤ​ស៊ាន​បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​លើ​ការធ្វើ​សេរីភាវូបនីយកម្ម​ពន្ធគយ និង លើកកម្ពស់ តម្លាភាព​នៃ​ការអនុវត្ត​វិធានការ​មិនមែន​ពន្ធ ចាប់តាំងពី​មានការ​បង្កើត​នូវ​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន ក្នុង ឆ្នាំ ២០០៧ និង សម្រេច​បានជា​សហគម​ន៍​សេដ្ឋកិច្ច​តែមួយ នៅ​ឆ្នាំ​២០១៥ កន្លងមក​។ ក្នុងនោះ ឤ​ស៊ាន​ក៏​នឹង​សង្កត់ធ្ងន់ លើ​ការលុបបំបាត់​របាំង​មិនមែន​ពន្ធ និង វិធានការ​មិនមែន​ព​ន្ធ​ដែល​មិនចាំបាច់ ក្នុង​បុព្វហេតុ​ជួយ​សម្រួល​ពាណិជ្ជកម្ម និង ព​ន្លឿ​ន​ប្រតិបត្តិការ​នៃ​វិស័យ​ពាណិជ្ជកម្ម ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣

09/05/2025
អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ព្រះចៅអធិការវត្តទាំងអស់ក្នុងតំបន់អង្គរចូលរួមក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ

08/05/2025

​ឯកឧត្តម​បណ្ឌិត ក៏បាន​លើកឡើង​បន្ថែមថា រដ្ឋ​សមាជិក​ឤ​ស៊ាន ក៏​ប្តេជ្ញា​កែលម្អ​វិធានការ មិនមែន​ពន្ធ និង និ​ហិត​ដ្ឋា​ន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម សំដៅ​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក ឤ​ស៊ាន និង ក្នុង​តំបន់​ទាំងមូល ដោយ​រដ្ឋ​សមាជិក​ឤ​ស៊ាន​រួមទាំង​កម្ពុជា​ផងដែរ ក៏មាន​កាតព្វកិច្ច​ក្នុងការ​ធានា​ឱ្យ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​រួមមាន តារាង​នាមវលី​ពន្ធគយ​, តារាង​ពន្ធគយ​ប្រជាជាតិ​អនុគ្រោះ​បំផុត និង ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដទៃទៀត​, វិធាន​ដើមកំណើត​, ច្បាប់​និង​បទ​ប្ប​ញ្ញាតិ​ពាណិជ្ជកម្ម​ជាតិ​និង​គយ​, តម្រូវការ នីតិវិធី និង ឯកសារ​នានា​, ឧ​ត្ត​មា​នុ​វត្ត​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង បញ្ជី​ពាណិជ្ជករ​ដែល​ទទួលបាន​ឤ​ជ្ញា​ប័ណ្ណ ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណៈជន​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ។ ការណ៍​នេះ តម្រូវឱ្យមាន​និ​ហិត​ដ្ឋា​ន​ព័ត៌មាន​ពាក់ព័ន្ធ នឹង​ពាណិជ្ជកម្ម​ជាតិ និង និ​ហិត​ដ្ឋា​ន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ឤ​ស៊ាន ដើម្បី​អនុញ្ញាតឱ្យ​សាធារណជន​ទូទៅ ឤ​ច​ទទួលបាន​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ដោយ​ទទួលបាន​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​ប្រសើរ​ជាង មុន​, ទទួលបាន​ផលប្រយោជន៍​ពី​ការប្រកួតប្រជែង​, ទទួលបាន​ផលប្រយោជន៍​ពី​ជម្រើស​ទំនិញ និង សេវា​កាន់តែ ច្រើន​, ទទួលបាន​ផលប្រយោជន៍​ពី​ភាព​ច្នៃប្រឌិត និង ការផ្លាស់ប្តូរ​បច្ចេកវិទ្យា និង ធ្វើឱ្យ​វិធានការ​មិនមែន​ពន្ធ ក្លាយ ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បាន​ថ្លែង​លើក ទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ក្នុងការ​ក្រេប​យក​មេរៀន និង ចំណេះដឹង​ថ្មីៗ ពី​សិក្ខាសាលា​នេះ សំដៅ យកទៅអនុវត្ត និង​បម្រើឱ្យ​ការងារ​នៅ​ក្រសួង​-​ស្ថាប័ន​របស់ខ្លួន ។ បន្ថែម​ពីនេះ ក៏បាន​ជំរុញ​ឱ្យ​បន្ត​កិច្ចសហការ​ជិតស្និទ្ធ បន្ថែមទៀត​រវាង​លេខាធិការដ្ឋាន​ជាតិ និង​មន្ត្រី​បង្គោល​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ប្រមូល​ផ្ត​ច្បាប់ និង បទ​ប្បញ្ញត្តិ ក៏ដូចជា​នីតិវិធី​នានា​ថ្មីៗ ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម សម្រាប់​ចាត់ថ្នាក់​វិធានការ​មិនមែន​ពន្ធ និង ដាក់​ប​ញ្ជូ​ល ក្នុង​គេហទំព័រ​និ​ហិត​ដ្ឋា​ន​ជាតិ​ទាន់ពេលវេលា ខណៈ​វិស័យ​បច្ចេកវិទ្យា បាន​ក្លាយជា​ចលករ​ដ៏​សំខាន់ ក្នុង​ការជំរុញឱ្យ មានការ​ផ្លាស់ប្តូរ​ទម្រ​ង់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​នឹង​រួមចំណែក​ធានាបាន​នូវ​តម្លា​ភាពល្អ ប្រសើរ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ៕

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល ៖​អ៊ុន ណា​រាជ្យ​

Tags: ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុវិធានការ​មិនមែន​ព​ន្ធ សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ល្អប្រសើរ និង ទស្សនវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

សំណង់​ខុសច្បាប់​ចំនួន​២​កន្លែង ត្រូវបាន​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​ចុះ​រុះរើ និង​កំ​ម្ទេ​ច​ចោល​

យន្តហោះ​ធុន​តូច ១​គ្រឿង​ប្រភេទ Cessna 150 បាន​ធ្លាក់ នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​

យន្តហោះ​ធុន​តូច ១​គ្រឿង​ប្រភេទ Cessna 150 បាន​ធ្លាក់ នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​

​លោក ស៊ី ជិន​ពីង បង្ហាញ​ការជឿទុកចិត្ត​ខ្លាំង​លើ​មេដឹកនាំ​ទីក្រុង​ហុងកុង​បច្ចុប្បន្ន ថា​អាច​ដោះស្រាយ​បញ្ហា​នានា​បាន​

​លោក ស៊ី ជិន​ពីង បង្ហាញ​ការជឿទុកចិត្ត​ខ្លាំង​លើ​មេដឹកនាំ​ទីក្រុង​ហុងកុង​បច្ចុប្បន្ន ថា​អាច​ដោះស្រាយ​បញ្ហា​នានា​បាន​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    159 shares
    Share 64 Tweet 40
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    258 shares
    Share 103 Tweet 65
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8922 shares
    Share 5400 Tweet 1468
  • សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

    309 shares
    Share 129 Tweet 75
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    738 shares
    Share 575 Tweet 68

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (723)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,891)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,214)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,067)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.