Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អគារសិក្សា​ថ្មី​ដែលជា​បន្ទប់រៀន​ផ្ញើ ក​ម្រឹត​ថ្នាក់​វិទ្យាល័យ នៅ​សា​បឋមសិក្សា​-​អនុវិទ្យាល័យ ស្រី​វិបុល​កេរ្តិ៍ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​

ដោយ Pothe Thun
03/11/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អគារសិក្សា​ថ្មី​ដែលជា​បន្ទប់រៀន​ផ្ញើ ក​ម្រឹត​ថ្នាក់​វិទ្យាល័យ នៅ​សា​បឋមសិក្សា​-​អនុវិទ្យាល័យ ស្រី​វិបុល​កេរ្តិ៍ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារសិក្សា​ថ្មី​១​ខ្នង ស្មើនឹង​៥​បន្ទប់ ជា​ថ្នាក់​បញ្ញើ សម្រាប់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ នៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ស្រី​វិបុល​កេ​រិ៍ត ស្ថិតនៅ​ក្នុងភូមិ​ត្រាច ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែលជា​អំណោយ​របស់លោក អូ​អេ មី​តស៊ូ​ម៉ាសា ជា​សប្បុរសជន​ជប៉ុន តាមរយៈ​មូលនិធិ​អាហារូបករណ៍ ស៊ូ​មី​តា​-​កម្ពុជា ( SSFC ) ត្រូវបាន​រៀបចំ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ។​

​លោក ធឿន ប៊ុន​គង់ នាយក​អនុវិទ្យាល័យ ស្រី​វិបុល​កេ​រិ៍ត បាន​ឲ្យ​ដឹងថា វត្តមាន​អគារសិក្សា​ថ្មី​នេះ គឺ​ពិតជា​ការស្វែងរក​ឃើញ​ដំណោះស្រាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព កែលម្អ​បរិយាកាស​អប់រំ​នៅ​មូលដ្ឋាន​ជនបទ​មួយ​នេះ ចាក​ចេញពី​ការព្រួយបារម្ភ នៃ​បញ្ហា​ប្រឈម បោះបង់​ការសិក្សា​របស់​សិស្ស និង អាច​និយាយបានថា ជាការ​ផ្តល់​លិខិតឆ្លងដែន​នៃ​ភាពក្រីក្រ ដល់​សិស្ស​ទាំងឡាយ​ដែល​ខិតខំ​រៀនសូត្រ ហើយ​ទឹកចិត្ត​គ្រូបង្រៀន គឺ​មិន​ចង់បាន​លាភសក្ការៈ​អ្វី​ពី​សិស្ស​នោះទេ តឺ​ចង់ឃើញ​សិស្ស​របស់ខ្លួន បាន​ក្លាយជា​ពលរដ្ឋ​ល្អ ជា​សសរទ្រូង​នៃ​ប្រទេសជាតិ មាន​អនាគត​ល្អ​រុងរឿង ។​

​លោក សយ សត្យា​វង្ស ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​ទទួលស្គាល់ថា ៖ សម្រាប់​សិស្សានុសិស្ស​នៅក្នុង​មូលដ្ឋាន​ជនបទ​មួយ​នេះ ពិត​បាន​ជួប​ការលំបាក ដែល​សិស្ស​ត្រូវ​ប្រឈម​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ ដើម្បី​បន្ត​ការសិក្សា​របស់ខ្លួន​នៅ​វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង ដែល​កត្តា​ទាំងនោះ គឺជា​ក្តី​ព្រួយបារម្ភ​ចំពោះ​ករណី​បោះបង់​ការសិក្សា​របស់​សិ​ស្ស ហើយ​នេះ​ជា​លើកដំបូង​ហើយ​នៅ​ខេត្តសៀមរាប ដែល​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ថ្នាក់​ផ្ញើ​នៅ​អនុវិទ្យាល័យ សម្រាប់​ការបង្រៀន​សិស្ស ថ្នាក់​ក​ម្រឹត​វិទ្យាល័យ វា​ជា​ដំណោះស្រាយ​មួយ សមស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បង្ខិត​សាលា​ឲ្យ​ខិតចូល​ជិត​ភូមិស្ថាន​របស់​សិស្ស ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ បានបង្ហាញ​នូវ​ជំហរ​គាំទ្រ​ចំពោះ​មូលនិធិ​អាហារូបករណ៍ ស៊ូ​មី​តា​-​កម្ពុជា ( SSFC ) ដែល​បាន​ជួយ​កសាង​អគារសិក្សា​ថ្នាក់​ផ្ញើ​នេះ ដែល​ចាត់ទុកថា ជា​ដំណោះស្រាយ​មួយ​ចំ​គោលដៅ​នៃ​តម្រូវការ​របស់​សហគម​ន៍ ស្របតាម​ពាក្យស្លោក​ដែលថា ការអប់រំ​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​សម្រាប់​ការអប់រំ ខណៈ​ប​ច្ចប្ប​ន្ន​នេះ​បាន​ក្លាយជា​កម្មវត្ថុ​គន្លឹះ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ ដែល​វិស័យ​អប់រំ​សិក្សា បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ គឺជា​យាន​នាំ​ប្រទេសជាតិ​ឈានទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ ហើយ​ការប្រឹងប្រែង អាច​សម្រេចបាន​លទ្ធផល​ល្អប្រសើរ ក៏​អាស្រ័យ​ដោយ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​កិច្ចសហការ​ចូលរួម​ផងដែរ រវាង​កម្លាំង​ក្នុង​ប្រព័ន្ធ​អប់រំ សហគមន៍ ដៃគូ​អភិវឌ្ឍ វិស័យ​ឯកជន និង​សប្បុរសជន ។​

​គួរ​រំលឹក​ដែរ​ថា កាល​ក្នុងអំឡុង​ឆ្នាំ​២០១៣ មូលនិធិ SSFC បាន សាងសង់​អាគារ​សិក្សា​២​ខ្នង ស្មើនឹង​៨​បន្ទប់ ជូន​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ ស្រី​វិបុល​កេ​រិ៍ត និង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ជា​សម្ភារ​សិក្សា ឯកសណ្ឋាន​សិស្ស អង្ករ ទោចក្រយាន និង​ថវិកា​ប្រចាំខែ​ផងដែរ ៕

 

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​អគារសិក្សា​ថ្មីអនុវិទ្យាល័យ ស្រី​វិបុល​កេរ្តិ៍ ជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​

ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​អង្គរជុំ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក និង ឃុំ​ក្នុងស្រុក​អង្គរជុំ ត្រូវ​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​៩​វិច្ឆិកា និង បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​

អភិបាលខេត្ត​សៀមរាប ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តត្រូវការពារ​សន្តិភាព​ជូន​ប្រទេសជាតិកុំ​ជឿ​លើស​ម្តី​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី

អភិបាលខេត្ត​សៀមរាប ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តត្រូវការពារ​សន្តិភាព​ជូន​ប្រទេសជាតិកុំ​ជឿ​លើស​ម្តី​ជន​ក្បត់ជាតិ​ទណ្ឌិត សម រង្ស៊ី

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    187 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.