Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

ដោយ Pothe Thun
01/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​០១ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ គឺជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ របស់​សិស្សានុសិស្ស ទាំង​បឋមសិក្សា និង មធ្យមសិក្សា ក្នុង​ការចូល​មកកាន់​សាលារៀន​ជា​ថ្ងៃ​ដំបូង​របស់ខ្លួន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ព្រឹក​មិញ​នេះ នៅ​វិទ្យាល័យ​អង្គរ ក្នុង​ខេត្តសៀមរាប ក៏មាន​ការរៀបចំ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩.២០២០ ដែល​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការ​អ​ញ្ជី​ញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ លោកគ្រូ​សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល​សិស្ស ព្រមទាំង​សិស្សានុសិស្ស​ផងដែរ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក លី វណ្ណៈ នាយក​វិទ្យាល័យ​អង្គរ ក៏បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធផល និង លើក​ទិសដៅ​បន្ត ដោយ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៩.២០២០​នេះ ក្នុង​វិទ្យា​លួ​យ​អង្គរ​មាន​សិស្ស​ទាំងអស់​ចំនួន ៤៥៧០​នាក់ ស្រី ២៥១២​នាក់ ក្នុងនោះដែរ​សាលា​មាន​ថ្នាក់រៀន​ចំនួន ១០៨​បន្ទប់ ដោយ​ក្នុងនោះ​ថ្នាក់​ទី​៧ មាន​១៨​បន្ទប់ ,​ថ្នាក់​ទី​៨ មាន​១៨​បន្ទប់ ,​ថ្នាក់​ទី​៩ មាន​១៨​បន្ទប់​,​ថ្នាក់​ទី​១០ មាន​១៨​បន្ទប់ ថ្នាក់​ទី​១១ មាន​១៨​បន្ទប់ និង ថ្នាក់ ទី​១២ មាន​១៨​បន្ទប់ ។ ក្នុងនោះដែរ សម្រាប់​ឆ្នាំ​សិក្សា ២០១៨- ២០១៩ កន្លងមក មាន​សិស្ស​បានដាក់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ចំនួន ៧៤៣​នាក់ ស្រី ៤៤១​នាក់ ដោយ​ក្នុងនោះ​មាន​សិស្ស​ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន ៥៧៦​នាក់ ហើយ​ក្នុងនោះដែរ​ក៏មាន​សិស្ស​ទទួលបាន​និទ្ទេស​A ចំនួន ៦​នាក់ ស្រី ២​នាក់​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ លោក ពៅ ពិសិដ្ឋ ក៏បាន​អាន​នូវ​ខ្លឹមសារ​នៃ​សា​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩.២០២០​នេះ ជូន​ដល់​ក្មួយៗ ចៅៗ​សិក្សា​នុ​សិស្ស​នៅ​ទូទាំងប្រទេស​រួចមក លោក​បាន​មានប្រសាសន៍​សំណេះសំណាល​នោះ និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ បុគ្គលិក​អប់រំ​សិក្សា​គ្រប់​ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល​សិស្ស សប្បុរសជន អាជ្ញាធរ​មូលដ្ឋាន និង ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ការកសាង​អភិវឌ្ឍន៍ វិស័យ​អប់រំ​ប្រកបដោយ​ជោគជ័យ ។

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​លោក ពៅ ពិសិដ្ឋ ក៏បាន​ធ្វើការ​សាទរ​ផងដែរ អំពី​លទ្ធផល​ល្អ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩.២០២០ ព្រមទាំង​ទទួលបាន​និទ្ទេស​ល្អ​ផងដែរ ។ ក្នុងនោះដែរ​លោក ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​អប់រំ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ធ្លាក់​ដល់​កម្រិត​សូន្យ តែ​ដោយ​ស្មារតី​ថ្ងៃជ័យ​ជំនះ​៧​មករា​១៩៧៩ វិស័យ​អប់រំ​នៅ​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល​យើង ធ្វើការ​ប្រមូលផ្តុំ​នូវ​អ្នកមានចំណេះដឹង ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​គ្រប់​វិស័យ សំខាន់​វិស័យ​អប់រំ បាន​មានការ​រីកចម្រើន​រហូត​ដល់ពេលនេះ ។

​លោក អភិបាលរង​ខេត្ត បានបញ្ជាក់​ផងដែរ​ថា លោកគ្រូ​អ្នកគ្រូ គឺជា​គ្រឹះ​នៃ​យាន​ចម្លង​ដ៏​សំខាន់ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស នៅក្នុង​វិស័យ​អប់រំ ហើយ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ក៏​មិន​អន់​ជាង​បណ្តា​ប្រទេស​នានា​ឡើយ ក្រោម​ការកែ​ទម្រ​ង​ក្នុង​វិស័យ​អប់រំ បានធ្វើ​ឲ្យ​គុណភាព​នៃ​ការអប់រំ​កាន់តែ​ភាព​រីកចម្រើន​ទ្វេរ​ឡើង ។ ម្យ៉ាងទៀត​ថ្ងៃនេះ​គឺជា ឱកាស​ដ៏​ថ្លៃថ្លា​របស់​ក្មួយៗ ក្នុងការ​ទទួលបាន​នូវ​ការសិក្សា​រៀនសូត្រ​យក​នូវ​ចំណេះដឹង និង​ត្រង់ត្រាប់​ស្តាប់​ដំបូន្មាន​របស់លោក​គ្រូ​អ្នកគ្រូ​ដែលជា​អ្នក​ម្តាយ​ទី​២ របស់ខ្លួន និង ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង ការ​សែ​ប​គប់​មិត្ត​មិនល្អ និង ត្រូវខិតខំ​រៀនសូត្រ គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​អប់រំ​ខ្លួន​ឲ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ​ក្នុងសង្គម​ដែលជា​សសរស្តម្ភ ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ។

​ក្នុងឱកាស​នោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដល់​លោកគ្រូ​សាស្ត្រាចារ្យ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បង្ហាត់បង្រៀន និង​ធ្វើជា​គំរូ​ល្អ​ដល់​សិស្ស ដែលជា​ធនធាន​ដ៏​ស្អាតស្អំ​ក្នុងសង្គម ដោយ​សាលារៀន គឺជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ។ ក្នុងនោះដែរ​ត្រូវ​រួមគ្នា​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ​យុវជន និង កីឡា បានធ្វើ​ការពង្រឹង និង កំណែទម្រង់​វិស័យ​អប់រំ ក្នុងការ​ធានា​នូវ​គុណភាព​អប់រំ​សិក្សា លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដោយមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គការ សង្គម​ស៊ីវិល ជាពិសេស​ក្នុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩.២០២០​ខាងមុខ ត្រូវ​ចូលរួម​លុបបំបាត់​នូវ​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ​ផងដែរ ៕

​អត្ត​បទ និង រូបភាព ៖​អ៊ុន ណា​រាជ្យ​

Tags: បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០​វិទ្យាល័យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​

អាជ្ញាធរ​ខេត្តសៀមរាប បាន​បើក​យុទ្ធនា​ការសម្អាត​បរិស្ថាន​ក្រុង ក្រោម​ប្រធានបទ សៀមរាប​ផ្ទះ​ខ្ញុំ​

សណ្ឋាគារ Memoire Palace Resort & Spa ក្នុង​ក្រុង​សៀមរាប ប្រកាស​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខនេះ​

សណ្ឋាគារ Memoire Palace Resort & Spa ក្នុង​ក្រុង​សៀមរាប ប្រកាស​រៀបចំ​ការទទួល​ទាន​អំបុក​ការពារជាតិ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ខាងមុខនេះ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.