Sunday, February 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្ត​សៀមរាប អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩

ដោយ Pothe Thun
01/11/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩
38
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ ក្នុង​ក្រុង​សៀមរាប រួមជាមួយ​វត្តមាន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា​អាណាព្យាបាល​សិស្ស ជាច្រើន​ផងដែរ​។​

​ក្នុង​របាយការណ៍​ស្វាគមន៍​របស់លោក គឹម ឡេង នាយក​វិទ្យាល័យ​១០ មករា ១៩៧៩ បានលើកឡើង​ពី​វិធានការ​និង​ទិសដៅ​ផែនការ​សម្រាប់​អនុវត្ត​បន្ត ដោយ​ផ្តោត​ការយកចិត្តទុកដាក់​និង​បង្កើន​ការទទួលខុសត្រូវ​លើ​ភារកិច្ច​គ្រប់គ្រង​សាលារៀន គ្រប់គ្រង​គ្រូបង្រៀន​និង​សិស្សានុសិស្ស​ឱ្យ​បង្រៀន​និង​រៀនសូត្រ​បានល្អ​ប្រកបដោយ​ប្រ​សិទ្ឋិ​ភាព និង​ពង្រឹង​កិច្ចសហការ​រវាង​សាលារៀន គ្រួសារ និង​សង្គម​ជាពិសេស​ជាមួយ​សហគមន៍ជាតិ​និង​អន្តរជាតិ​សំដៅ​គៀងគរ​ការឧបត្ថម្ភ ទាំង​ស្មារតី​និង​សម្ភារៈ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងការ​សិក្សា​រៀនសូត្រ​របស់​ក្មួយៗ​។​

​បន្ទាប់ពី​អាន​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ រួចមក ឯកឧត្តម ទៀ សីហា ប្រសាសន៍​បញ្ជាក់បន្ថែម​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​នាំ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជូន​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​។ នៅក្នុង​សម័យ​តេ​ជោ យុវវ័យ​បច្ចុប្បន្ន ធំ​ដឹងក្តី​ឡើង​ជួបតែ​ការអភិវឌ្ឍ និង​ភាព​សុខក្សេមក្សាន្ត នៅ​គ្រប់​ទីកន្លែង ដែល​ខុសពី​ជំនាន់​ឪពុកម្តាយ អ៊ុ​ពូ​មីង​របស់​ប្អូនៗ ក្មួយៗ​។​

ព័ត៌មានជាតិ ថ្មីៗ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

28/02/2021
ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

26/02/2021

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់ សិស្សានុសិស្ស​ទាំងអស់​ត្រូវ ខិតខំ​ប្រឹងប្រែង ស្តាប់​ការពន្យល់​ណែនាំ​របស់​លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា​អាណាព្យាបាល​របស់ខ្លួន ត្រូវគោរព​វិន័យ​សាលា ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​។ លើសពីនោះ សូមកុំ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍ ជាមួយ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ប្អូនៗ ក្មួយៗ គួរ​នាំគ្នា​ប្រើ​បណ្តាញ​សង្គម​ទាំងនោះ ដើម្បី​ស្រាវជ្រាវ​ឯកសារ ដើម្បី​ជា​ចំណេះដឹង ចៀសវាង​ការលេង​បែប​អវិជ្ជមាន​វា​នាំឱ្យមាន​ឥ​ទ្ឋិ​ពល​មិនល្អ​ដល់​សង្គមជាតិ​យើង​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​រំលឹក​ដល់ សិស្សានុសិស្ស​ទាំងអស់ ត្រូវ​រួមគ្នា​សំអាត​អនាម័យ បរិស្ថាន​ជុំវិញ​សាលារៀន តាម​ដងផ្លូវ​សាធារណៈ​ទូទៅ​ទៅតាម​ការណែនាំ​របស់​គ​ណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​អាជ្ញាធរខេត្ត ដើម្បី​លើកមុខ​លើក​មាត់ និង​រក្សា​សោ​ភ័​ណ្ឌ​ភាព​ខេត្ត​របស់​យើង ឱ្យមាន​ភាពស្រស់​បំព្រង​ជានិច្ច ឱ្យ​សមជា​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទបុរាណ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​យើងទាំងអស់គ្នា​។​

   

​អត្ថ​ប​ត្ត និង រូបភាព ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០វិទ្យាល័យ​១០​មករា​១៩៧៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺលើសឈាម​នៅ​កម្ពុជា មានការ​កើនឡើង​គិត​ត្រឹម​ឆ្នាំ​២០១៨

សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

សម្ដេច​តេ​ជោ លើកទឹកចិត្តនិង​ជំរុញ​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ តាមរយៈ​សារលិខិត ក្នុង​ថ្ងៃ​បើក​បវេសនកាល​ទូទាំងប្រទេស​

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

អភិបាលរង​ខេត្តសៀមរាប​អញ្ជើញ​ជា​អធិប​តិ​ក្នុង​ពិ​ធិ​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩- ២០២០ នៅ​វិទ្យាល័យ​អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

26/02/2021
លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

24/02/2021
នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

24/02/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,178)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,936)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (469)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (355)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (610)
  • សាសនា និង មនុស្សធម៌ (447)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.