មន្ត្រីជាន់ខ្ពស់ កម្ពុជា ឡាវ មីយ៉ាន់មា ប្រជុំពិគ្រោះយោបល់លើកទី២ ដើម្បីការពារពលករទៅធ្វើការនៅក្រៅប្រទេស
កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា (CLM) ស្តីពីតួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ គឺដើម្បីសំដៅឆ្ពោះទៅរកវិធីសាស្ត្រកិច្ចការពារពលករទេសន្តរប្រវេសន្តន៍ ឬហៅថាពលករទៅធ្វើការនៅក្រៅប្រទេស ដែលពុំមានទស្សនៈដាក់សម្ពាធទៅលើប្រទេសថៃ ដែលជាភាគីនៃគោលដៅទទួលពលករ ពហុទិសនោះឡើយ។ នេះបើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន ...