Saturday, March 6, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»

ដោយ Pothe Thun
30/10/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​២​មន្ត្រីជាន់ខ្ពស់ ក​ម្រឹត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​»
9
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​កម្ពុជា បានរៀបចំ ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មន្ត្រីជាន់ខ្ពស់ កម្រិត​បច្ចេកទេស នៃ​ប្រទេស​បញ្ជូន​ទាំងបី កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា (CLM) ស្តីពី «​តួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍​» នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​គណៈប្រតិភូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស , គណៈប្រតិភូ​ឡាវ ដឹកនាំ​ដោយ​នាយ​នគរបាល​ជាន់ខ្ពស់​បណ្ឌិត ផេង​សាវ៉ា​ញ់ ធី​ផា​វង​សាយ អគ្គ​ស្នងការរង នៃ​អគ្គនាយកដ្ឋាន​នគរបាល ប្រធាន​លេខាធិការដ្ឋាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ និង គណៈប្រតិភូ​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អោ​ង ធូ អនុរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មី​យ៉ាន់​ម៉ា ព្រមទាំង​មាន​តំណាង​ក្រសួងការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា , តំណាង​ស្ថានទូត​មី​យ៉ាន់​ម៉ា , ស្ថានទូត​ឡាវ , អភិបាល អភិបាលរង​ខេត្ត​ជាប់​ព្រំដែន​ថៃ , កងកម្លាំងប្រដាប់អាវុធ , ដៃគូ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ជាច្រើនរូប ។​

​លោកជំទាវ ជូ ប៊ុន​អេង មានប្រសាសន៍ថា ៖ កិច្ចប្រជុំ​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ៖ ទី​១. ស្វែងយល់​អំពី​ស្ថានភាព និង​ទំនោរ​នៃ​ទេសន្តរប្រវេសន៍​បច្ចុប្បន្ន ដើម្បី​រិះរក​វិធានការ ក្នុងការ​លុបបំបាត់​ការធ្វើ​ទេសន្តរប្រវេសន៍​មិន​ប្រក្រតី ការជួញដូរ​មនុស្ស និង​រាល់​ទម្រង់​នៃ​អំពើ​កេងប្រវ័ញ្ច​ក្នុង​វដ្ត​នៃ​ទេសន្តរប្រវេសន៍ និង​លើកកម្ពស់ ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់ និង ទី​២. កំណត់​រក​បញ្ហា​រួម និង​ផ្លាស់ប្តូរ​មេរៀន​បទពិសោធន៍​ល្អៗ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ តាមរយៈ​ការពង្រឹង​កិច្ចសហការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការងារ​បង្ការ​ទប់ស្កាត់ ការអនុវត្ត​ច្បាប់ និង​កិច្ចការពារ​ជនរងគ្រោះ នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ក៏ដូចជា​ក្នុងប្រទេស​គោលដៅ ។​

​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស មានប្រសាសន៍ថា ៖ ប្រទេស​ទាំងបី ជា​ប្រទេសជិតខាង​គ្នា មាន​វប្បធម៌​ប្រហាក់ប្រហែលគ្នា មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ដូចគ្នា ហើយ​ប្រជាពលរដ្ឋ​យើង ក៏បាន​នឹង​កំពុងតែ​នាំគ្នា​ទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​យ៉ាងច្រើន ខណៈ​មួយចំនួន បាន​នឹង​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ក្នុង​ដំណើរការ​ទេសន្តរប្រវេសន៍ តាំងពី​ចាកចេញ នៅ​កន្លែងធ្វើការ រហូត​ដល់ពេល​ត្រឡប់មកវិញ បើទោះបីជា​ការធ្វើ​ទេសន្តរប្រវេសន៍ គឺជា​សិទ្ធិ​ពលរដ្ឋ ក្នុងការ​ជ្រើសរើស​ការ​ងារ មុខរបរ និង​ទីកន្លែង​រស់នៅ តែ​ទន្ទឹមនឹងនោះ សិទ្ធិ ផលប្រយោជន៍ និង​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស​របស់​ពលករ​ក៏​ត្រូវតែ​ទទួលបាន​នូវ​ការគោរព និង​លើកកម្ពស់​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

ហុងកុងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ជាមួយវ៉ាក់សាំងចិន Sinovac

26/02/2021
កសិករដាំស្វាយចន្ទីអំពាវដល់អាជ្ញាធរជួយរកទីផ្សារឲ្យមានតម្លៃខ្ពស់ ខណៈដែលដំណាំស្វាយចន្ទីនាឆ្នាំនេះ មានទិន្នផលខ្ពស់ជាងឆ្នាំមុន

កសិករដាំស្វាយចន្ទីអំពាវដល់អាជ្ញាធរជួយរកទីផ្សារឲ្យមានតម្លៃខ្ពស់ ខណៈដែលដំណាំស្វាយចន្ទីនាឆ្នាំនេះ មានទិន្នផលខ្ពស់ជាងឆ្នាំមុន

25/02/2021

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ថែមថា ការធ្វើ​ទេសន្តរប្រវេសន៍ គឺជា​សិទ្ធិ​ពលរដ្ឋ ក្នុងការ​ជ្រើសរើស​ការ​ងារ មុខរបរ និង​ទីកន្លែង​រស់នៅ តែ​យើង​ក៏ត្រូវ​គិត​អំពី​សិទ្ធិ ផលប្រយោជន៍ និង​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​មនុស្ស​របស់​ពលករ ការគ្រប់គ្រង និង​កិច្ចការពារ​ពលរដ្ឋរ​បស់​យើង ក្នុងនាម​ជា​ប្រទេស​ដែលមាន​អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេសជិតខាង និង​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល​ផងដែរ ដែល​បញ្ហា​ទាំងនេះ គឺជា​តួនាទី​របស់​ប្រទេស​យើង​ទាំងបី ដែលជា​ប្រទេស​បញ្ជូន ចាំបាច់​ត្រូវ​រួមសហការ​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​រួម បើទោះបីជា​ប្រទេស​នីមួយៗ មាន​របៀប​គ្រប់គ្រង បទដ្ឋាន និង​នីតិវិធី​ក្នុងការ​អនុវត្ត​ដោយឡែកៗ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​ក៏មាន​ទាំង​ចំណុច​ល្អ ទាំង​ចំណុច​ខ្វះខាត ដូច្នេះ ការពិភាក្សា ដើម្បី​រិះរក​ស្តង់ដា​អនុវត្ត​មួយ ដែល​សមស្រប​សម្រាប់​ប្រទេស​ទាំងបី គឺជា​ការចាំបាច់​សម្រាប់​ការលើកកម្ពស់​សុវត្ថិភាព និង​ផលប្រយោជន៍​ពលករ ក៏ដូចជា​កាត់បន្ថយ​ភាព​រងគ្រោះ​ក្នុងអំឡុងពេល​នៃ​ទេសន្តរប្រវេសន៍ និង​ផលប៉ះពាល់​អវិជ្ជមាន​ចំពោះ​ពលករ គ្រួសារ និង​សង្គមជាតិ​យើង ។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្ថែមទៀត​ថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើតាម​ប្រទេស​រៀងៗ​ខ្លួន តែ​ក៏មាន​កិច្ចការ​ខ្លះ​ដែល​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​ជាមួយគ្នា ដើម្បី​ផ្លាស់ប្តូរ​យោបល់ បទពិសោធន៍ សម្រាប់​ការដោះស្រាយ​បញ្ហា​រួម និង​មាន​ចំណុច​សេសសល់​មួយចំនួនទៀត ដែល​ត្រូវ​លើក​យកទៅ​ពិភាក្សា​ជាមួយ​ភាគី​ថៃ ដែលជា​ប្រទេស​គោលដៅ ដើម្បី​មាន​វិធានការ​រួមគ្នា រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល ក្នុង​កិច្ចការពារ សិទ្ធិមនុស្ស សិទ្ធិ​ពលករ និង​ការបែងចែក​ផលប្រយោជន៍​រវាង​ពលករ និង​និ​យោ​ជិ​ក និង​ការចែករំលែក​ការទទួលខុសត្រូវ​រវាង​ប្រទេស​បញ្ជូន និង​ប្រទេស​ទទួល ដើម្បី​លើកកម្ពស់​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់ (Safe, Orderly and Regular Migration) ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

​​

Tags: CLMកម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ាតួនាទី​ប្រទេស​បញ្ជូន​ក្នុងការ​ការពារ​ពលក​រ​ទេសន្តរប្រវេសន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៩ របស់​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ពិធី​បើក​អង្គ​វិបស្សនា​ការងារ​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

ព្រះសង្ឃ​និង​ពលរដ្ឋ មកពី​៥​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ រួមគ្នា​ដង្ហែ​ក្បួន​ធម្ម​យាត្រា នៅក្នុង​ក្រុង​សៀមរាប​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,194)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (358)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.