Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តប្រជាពរដ្ឋទូរស័ព្ទមកលេខ១១៥ ប្រសិនមានករណីសង្ស័យឆ្លងជំងឺណូវ៉ែលកូរ៉ូណា

ដោយ Pothe Thun
28/01/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តប្រជាពរដ្ឋទូរស័ព្ទមកលេខ១១៥ ប្រសិនមានករណីសង្ស័យឆ្លងជំងឺណូវ៉ែលកូរ៉ូណា
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ច្រានចោល រាល់ព័ត៌មានក្លែងក្លាយទាំងអស់ ដែលបានផ្សព្វផ្សាយថា ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថាណូវ៉ែលកូរ៉ូណាបានមកដល់កម្ពុជា និងសូមទូរស័ព្ទមកលេខ១១៥ ដោយឥតគិថ្លៃ បើសង្ស័យថាមានឆ្លងជំងឺនេះនៅកម្ពុជា។

ក្នុងឱកាស ចុះត្រួតពិនិត្យវិធានការបង្ការ និងពិនិត្យទប់ស្កាត់ជំងឺណូវ៉ែលកូរ៉ូណា របស់មន្ត្រីចត្តាឡីស័ក របស់មន្ទីរសុខាភិបាលខេត្តសៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្កែនរកករណីជំងឺនេះ នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប ខេត្តក្រុងព្រះសីហនុ ច្រកព្រំដែនផ្លូវគោកអន្តរជាតិ បាវិត ខេត្តស្វាយរៀង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងព្រែកចាក ខេត្តកំពត ព្រមទាំងច្រកចេញចូលផ្សេងៗទៀត។

គិតត្រឹមព្រឹកនាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ម្សិលមិញនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងជំងឺ ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថាណូវ៉ែលកូរ៉ូណានេះ កើនដល់ ២០១៧នាក់ហើយ ក្នុងនោះស្លាប់ចំនួន៥៦នាក់ ដែលមានតែក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ។ ប្រទេស និងតំបន់ ដែលត្រូវបានរាយការណ៍ថា បានឆ្លងជំងឺនេះ រួមមាន ចិន ថៃ ហុងកុង អូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី បារាំង ជប៉ុន តៃវ៉ាន់ ម៉ាកាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម និងនេប៉ាល់ គឺពុំមានកម្ពុជាឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីថា នៅទូទាំងប្រទេសកម្ពុជា នៅពុំទាន់រកឃើញករណីជំងឺណូវ៉ែលកូរ៉ូណា ឡើយ មានតែសេចក្ដីប្រកាសព័ត៌មានចេញដោយក្រសួងសុខាភិបាល តែប៉ុណ្ណោះដែលជាព័ត៌មានផ្លូវការ។ សូមប្រជាពលរដ្ឋ កុំបន្តចែករំលែក ព័ត៌មានក្លែងក្លាយ ដែលបង្កឲ្យចលាចល ក្នុងសង្គម និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយទាំងនេះ ទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ទាក់ទងមកកាន់លេខទូរស័ព្ទ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធទូរស័ព្ទ ប្រសិនបើសង្ស័យ ឬដឹងថាមានករណី ឆ្លងជំងឺជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថាណូវ៉ែលកូរ៉ូណានេះ នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកថា នៅក្នុងសេចក្ដីជូនដំណឹងផ្លូវការ របស់ក្រសួងសុខាភិបាលចុះនៅថ្ងៃទី២៦ ខែមករា ម្សិលមិញនេះ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងករណីរកឃើញ រោគសញ្ញាណាមួយដែលអាចកើតជំងឺណូវ៉ែលកូរ៉ូណានេះ ក្រសួងបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ មន្ទីរពេទ្យខេត្តសៀមរាប និង ព្រមទាំងបានផ្សព្វផ្សាយទៅកាន់មន្ទីរពេទ្យរដ្ឋទាំង២៥រាជធានី-ខេត្ត ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងករណីជំងឺនេះ។

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ១១៥ជំងឺណូវ៉ែលកូរ៉ូណារដ្ឋមន្រ្តីក្រសួងសុខាភិបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

មនុស្សស្លាប់កើនដល់១០៦នាក់នៅចិន ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង ៤,០០០ករណី ខណៈប្រទេសមានវីរុសនេះកើនដល់១៥

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

កូរ៉េខាងត្បូង ពិចារណាបញ្ជូនជើងហោះទៅទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋខ្លួន ចេញពីតំបន់ផ្ទះវីរុសកូរូណា

ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.