Saturday, June 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​

ដោយ Pothe Thun
31/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេច​ពិជ័យ​សេនាអញ្ជើញ​សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យនិង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​
389
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អាគារ​ទីចាត់ការ​-​បណ្ណាល័យ​១​ខ្នង ស្មើនឹង​៣​បន្ទប់ អាគារ​សិក្សា​២​ខ្នង ស្មើនឹង​៣០​បន្ទប់ ស្ថិតនៅក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ស្ពាន​ត្នោត ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ ដោយ​សម្តេច​ឧបនាយករដ្ឋមន្ត្រី ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​នៅក្នុង​មតិ​ស្វាគមន៍​របស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា ៖ ការងារ​អប់​រំជា​គន្លឹះ​មួយ​យ៉ាងសំខាន់​បំផុត ក្នុង​ការកសាង​ធនធានមនុស្ស ដែល​សង្គម​ទាំងមូល​ត្រូវតែ​ចូលរួម​វិនិយោគ​ឱ្យបាន​ខ្លាំងក្លា ដោយ​ប្រើប្រាស់​ពេលវេលា​ដ៏​យូរអង្វែង​ការអត់ធ្មត់ និង​ការទទួលខុសត្រូវ​ប្រក​ប​ដោយ​ការប្រុងប្រយ័ត្ន​បំផុត​។ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺ​ផ្តើមចេញពី​ការកសាង​សមត្ថភាព និង​អប់រំ​សីលធម៌​ដល់​ការរស់នៅ​របស់​កុមារ និង​យុវជន​យើង ទាំង​បញ្ញា ស្មារតី កាយសម្បទា និង​បំ​ណិ​ន​ជីវិត​គ្រប់បែបយ៉ាង ដែលជា​ឱកាស​ដ៏​ល្អ​បំផុត សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ ទៅ​ថ្ងៃ​អនាគត ព្រោះ​ពួកគេ​នឹង​ក្លាយជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន របស់​សង្គមជាតិ​យើង​ទាំងមូល សម្រាប់​កសាង​ប្រទេស​ទេស​ជាតិ​ក្នុង​ពេលខាងមុខ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បង្ហាញថា ការអប់រំ​ល្អ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដល់​បុគ្គល គ្រួសារ និង​សង្គមជាតិ​ទាំងមូល នោះ​គឺ​សំដៅ​ទៅដល់​ការផ្គត់ផ្គង់​ធនធានមនុស្ស កម្លាំង​ពលកម្ម​ដែលមាន​ចំណេះដឹង ជំនាញ​វិជ្ជាជីវៈ ឆ្លើយតប​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅនឹង​ទីផ្សា​ការងារ និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការអភិវឌ្ឍ​ជាតិ ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា ការអប់រំ​ល្អ គឺជា​កូនសោ​សម្រាប់​ដោះស្រាយ​រាល់​បញ្ហា​សង្គម និង​សេដ្ឋកិច្ចជាតិ ។ ប្រការនេះ រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង ទៅលើ​ការអភិវឌ្ឍន៍​មូលធន​មនុស្ស ដើម្បី​ធ្វើ​ឲ្យ​មុត​ស្រួច ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆាប់រហ័ស ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ។

​ដោយឡែក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អំពាវនាវ​ដល់ រដ្ឋបាល​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​ចាត់​វិធានការណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ចំពោះ ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​បាន​ឃោសនា បោក​បញ្ឆោត អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ ឲ្យ​បះបោរ​តាម​រូប​ភាពជា​បដិវត្តន៍​ដោយ​ហឹ​ង្សា ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រឹដ្ឋ​កម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។​

 

​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង និង លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: សម្ពោធ​ទីចាត់ការ​-​បណ្ណាល័យ និង​អាគារ​សិក្សា ស្រុក​ជីក្រែង ខេត្តសៀមរាប​អនុវិទ្យាល័យ​ស្ពាន​ត្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​រើ​ល​ក្នុងស្រុក​ពួក បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ព្រឹក​មិញ​នេះ​

ស្ត្រី​ម្នាក់​រស់នៅ​ឃុំ​រើ​ល​ក្នុងស្រុក​ពួក បាន​ស្លាប់​ដោយសារ​លង់ទឹក កាលពី​ព្រឹក​មិញ​នេះ​

មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣

មន្ទីរ​សង្គមកិច្ចអតីតយុទ្ធជននិង​យុវនីតិសម្បទា​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​កុមារ សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣

កម្លាំងចម្រុះ​ស្រុក​ចំនួន​៣នៃ​ខេត្តសៀមរាប បង្ក្រាបនិង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

កម្លាំងចម្រុះ​ស្រុក​ចំនួន​៣នៃ​ខេត្តសៀមរាប បង្ក្រាបនិង​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    284 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    761 shares
    Share 584 Tweet 74
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8944 shares
    Share 5409 Tweet 1473
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5
  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.