រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ស្រូវពូជចំនួន៤០តោន ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួត នៅក្នុងស្រុកជីក្រែង
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ស្រូវពូជចំនួន៤០តោន ដែលជាពូជស្រូវសែនក្រអូប មិនប្រកាន់រដូវ មានរយៈពេល១១៥ថ្ងៃ ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួតជិត៤៩២នាក់ នៅឃុំ២ក្នុងស្រុកជីក្រែង គឺឃុំជីក្រែង និង ឃុំអន្លង់សំណរ សម្រាប់ស្តារឡើងវិញនូវការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ...