អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ សម្រាប់អន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នៅខេត្តសៀមរាប
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ព្រឹកមិញនេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានកងអង្គរក្ស និងលោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យផែនការ នៃការពារធានាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ សម្រាប់អន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលអន្តរកិច្ចប្រជុំនេះ ...