វត្តលលៃជាវត្តគំរូមួយ ដែលបានផ្លាស់ប្ដូរទីតាំងកុដិព្រះសង្ឃដើម្បីអភិរក្សតម្លៃបេតិកភណ្ឌពិភពលោក
អ្នកជំនាញអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល ការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាស៊ីស៊ី-អង្គរ លោកសាស្ត្រាចារ្យ មួនណឺ ប៊ូឆិនណាឃី(Mounir Bouchenaki) បញ្ជាក់ថា ការសម្រេចព្រះទ័យផ្លាស់ប្ដូរទីតាំងកុដិដែលមានអាយុកាលយូរណាស់មកហើយ របស់ព្រះសង្ឃនៅវត្តលលៃ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាការលើកស្ទួយការអភិរក្សមរតកដូនតាខ្មែរ និងយល់ពីតម្លៃបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងដំណើរចុះតាមដានអនុសាសន៍ពាក់ព័ន្ធនឹងបច្ចេកទេសនៃកិច្ចការអភិរក្ស ...