យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ក្រោយយន្តហោះនិងឧទ្ធម្ភាគចក្របុកគ្នា នៅលើកោះម៉ាល់ឡូកា
តាមសេចក្តីរាយការណ៍ មនុស្សចំនួន៧នាក់ បានស្លាប់បាត់បង់ជីវិតនៅទីក្រុងម៉ាល់ឡូកា បន្ទាប់ពីមានឧទ្ធម្ភាគចក្រមួយគ្រឿង និងយន្តហោះខ្នាតតូចមួយគ្រឿង បានបុកគ្នាកណ្ដាលអាកាស នៅខាងលើកោះម៉ាល់ឡូកា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។ យោងតាមការចេញផ្សាយដោយកាសែត UPI នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គ្រោះថ្នាក់បុកគ្នាកណ្ដាលអាកាសនេះ បានកើតឡើងនៅជិតទីក្រុង Inca ដោយឧទ្ធម្ភាគចក្រមានផ្ទុកមនុស្ស៥នាក់ ដែលរួមមានក្មេងពីរនាក់ផង ...