Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ជ្រើសរើសយកវត្តអង្គរខាងជើង ជាចំណុចចាប់ផ្តើមនៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ វត្តអារាម

ដោយ Pothe Thun
21/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីដាំកូនឈើនៅវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង ស្ថិតក្នុងសង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា ការជួបជុំដាំកូនឈើនាពេលនេះមានគោលបំណង ២សំខាន់ គឺ៖

ទី១.ការដាំកូនឈើជាការរួមចំណែកនៃការរៀបចំសួនទេសភាព វប្បធម៌នៅក្នុងវត្តឥន្ទបត្តបុរីហៅអង្គរខាងជើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងជាចំណែកមួយជួយបំពេញបន្ថែម នូវកិច្ចប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរជាតិអប្សរា នៅក្នុងក្របខណ្ឌនៃការកែលំអ នូវបរិស្ថាននៅក្នុងតំបន់អង្គរក៍ដូចជាក្នុងខេត្តសៀមរាបបន្ថែមទៀត។ ការដាំដើមឈើមានអត្ថន័យនិងប្រយោជន៍ច្រើនយ៉ាងសម្រាប់យើងទាំងអស់គ្នា ឈើបានផ្តល់ជាម្លប់ ផ្តល់នូវខ្យល់ដកដង្ហើមដែលមានគុណភាព ផ្តល់នូវឧកស៊ីហ្សែន ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ការរួមគ្នាដាំដើមឈើនាពេលនេះជាការចូលរួមរំលឹកនិងតបស្នងសងគុណ ចំពោះធម្មជាតិដែលមានចំពោះយើង។

ទី២.អាស្រ័យដោយទីតាំងភូមិសាស្ត្រតំបន់អង្គរជាតំបន់វប្បធម៌ ប្រវត្តិសាស្ត្រយូរអង្វែងនៃការកកើតព្រះពុទ្ឋសាសនានៅខេត្តសៀមរាប ក៍ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដំបូងគេហេតុនេះក្នុងនាមគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល បានសម្រេចយក ទីតាំងវត្តឥន្ទបត្តបុរី ជាចំណុចចាប់ផ្តើមនៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ ស្របគ្នាជាមួយនឹងការគិតគូរនិងពិចារណា លើគម្រោងសាកល្បងនេះ ដោយគ្រោងនឹងជ្រើសរើសទីតាំងនៃទីអារាមណាមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីរៀបចំសួនទេសភាពវប្បធម៌ជាបន្តទៅទៀត ដោយកន្លងមកគណៈគ្រប់គ្រងសាលា បានពិនិត្យនិងពិចារណាទៅលើវត្តមួយចំនួននៅខេត្តព្រៃវែង បាត់ដំបង ក្រចេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍បន្ថែមថា គម្រោងសាកល្បងនៃការរៀបចំសួន ទេសភាពវប្បធម៌តាមវត្តអារាមជាគម្រោងមួយមានតម្លៃផ្សារភ្ជាប់ព្រះពុទ្ឋសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ របស់កម្ពុជា ជាមួយនឹង សាសនាដទៃៗទៀត ដែលមានតាំងពីយូរលង់ណាស់មកហើយ រួមរស់ជាមួយគ្នាដោយសុខដុមរមនា ហើយយើងទាំងអស់គ្នា នៅតែបន្តការរក្សាតម្លៃក្នុងការលើកកម្ពស់ ព្រះពុទ្ឋសាសនា លើកកម្ពស់ វប្បធម៌ជាតិ ក៍ដូចជាការលើកកម្ពស់នូវភាពសុខដុមរមនានៅក្នុងសង្គមជាតិទាំងអស់គ្នា។ កាត្វកិច្ចរបស់យើងទាំងអស់គ្នា គឺបន្តថែរក្សាសន្តិភាពដើម្បីបន្តការអភិវឌ្ឍប្រកបដោយចេរភាព។ ការចូលរួមដាំកូនឈើ គឺជាការចូលរួមតបស្នងសងគុណដល់បុព្វការីជន ដែលបានប្រឹងប្រែងក្នុងការកសាងប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ និងក៍ជាគំរូសម្រាប់យុវជនជំនាន់ក្រោយ នៅក្នុងការប្រឹងប្រែងកសាងសង្គមជាតិរបស់យើងជាបន្តទៅទៀត។

សូមជំរាបថា៖កូនឈើចម្រុះប្រភេទចំនួន ២ពាន់ដើម ត្រូវបានរួមគ្នាដាំនៅចំណុចព្រៃរិចរិលក្បែរវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង ក្រោមការរៀបចំរបស់គណៈគ្រប់គ្រងវត្ត ដឹកនាំដោយ ព្រះចរណសោភ័ណ បណ្ឌិត គង់ សុភាព ថិតប្បញ្ញោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងជើង សហការជាមួយអាជ្ញាធរជាតិអប្សរា។ ពិធីដាំប្រព្រឹត្តិទៅក្រោមព្រះវត្តមាន គណៈគ្រប់គ្រងវត្ត ភិក្ខុសាមណេរ និងវត្តមានរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំង គណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ក្រុមទី១ វេនព្រឹក លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំអង្គភាពមន្ទីរមួយចំនួនក្នុងខេត្ត លោក ឡុង កុសល អគ្គនាយករង តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី សរុបចំនួនប្រមាណជា២០០ អង្គ/នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Tags: ដាំ​កូន​ឈើសាលាភូមិន្ទរដ្ឋបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភា នឹងបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយផងដែរ

រដ្ឋសភា នឹងបន្តសម័យនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤ ក្នុងនោះមាន ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយផងដែរ

សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 

សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.