Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD

ដោយ Pothe Thun
22/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាតំណាងក្រុមហ៊ុន T.S.P.R.S Development Co., LtD បាននាំយកឧបករណ៍តេស្តរហ័ស ពិនិត្យរកមេរោគកូវីដ-១៩ ចំនួន ៥០០ តេស្ត ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ សម្រាប់ប្រើប្រាស់តាមតម្រូវការរបស់មន្ទីរពេទ្យ និង ជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ធឹម សំផូត បានបញ្ជាក់ថា ការផ្ដល់ឧបករណ៍តេស្តរហ័ស ពិនិត្យរកមេរោគកូវីដ-១៩ ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧នាពេលនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងគោលបំណងបង្ការ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍បានទាន់ពេលវេលា ហើយឧបករណ៍តេស្តរហ័សនេះ ក៏បានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលហើយដែរ ដើម្បីក្រុមហ៊ុនយកទៅប្រកបអាជីកម្មនៅក្នុងប្រទេសកម្ពុជា ដែលលទ្ធផលអាចទុកចិត្តបានរហូតដល់ជាង៩០ភាគរយ និងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងវាយតម្លៃថាឧបករណ៍តេស្តរហ័សនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងត្រូវការក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្តាខេត្តនានា បានមកសម្រាក់ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនេះ ដើម្បីទប់ស្កាត់ការចម្លងជំងឺទៅកាន់សមាជិកគ្រួសារ និងមិត្តរួមការងារ ជាពិសេសនៅពេលពេលបុគ្គលណាម្នាក់បានធ្វើដំណើរទៅកន្លែងមានមនុស្សច្រើន ឬសង្ស័យថាមានប៉ះពាល់អ្នកផ្ទុកមេរោគកូវីដ-១៩ជាដើម។
លោក សាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមទៀតថា បើទោះបីជាមានឧបករណ៍តេស្តរហ័សនេះក្ដី ប្រការចម្បងត្រូវអនុត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ដែលជាការចូលរួមជាចាំបាច់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ ៕
អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: LtdT.S.P.R.S Development Co.មន្ទីរពេទ្យជ័យវរ្ម័នទី៧ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

Online lions slot machine slots Real cash

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.