Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

ដោយ Pothe Thun
22/10/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បានចំនួន២៥៣ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៩០៧នាក់ ក្នុងនោះស្រីចំនួន ៣១នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice)ចំនួន៥.៦៣៧,៣២ក្រាម ,ម៉ូតូចំនួន ០៤គ្រឿង , កាំភ្លើងខ្យល់ចំនួន ០១ដើម , ទូរស័ព្ទចំនួន២៣៣គ្រឿង , ដាវចំនួន ០២ដើម , កាំបិតចំនួន ០១ដើម និង ជញ្ជីងចំនួន ១៦គ្រឿង ។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងចំណោម២៥៣ករណីដែលសមត្ថកិច្ចចុះបង្ក្រាបបាននេះ ក្នុងនោះមាន៖ ករណីជួញដូរ និងរក្សាទុកចំនួន៨៩ករណី ឃាត់ខ្លួនមនុស្ស២៣៦នាក់ ស្រី១៥នាក់ , ករណីប្រើប្រាស់ចំនួន១៥១ករណី ឃាត់ខ្លួនមនុស្ស៦៧២នាក់ ក្នុងនោះស្រីចំនួន១៦នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត និង ករណីអនុវត្តតាមដីការចំនួន ១៣ករណី ឃាត់ខ្លួនចំនួន ១៣នាក់ផងដែរ។

ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ លោក អ៊ុ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា ការិយាល័យប្រឆាំងគ្រឿងញៀនតែងតែចាត់វិធានការណ៍បង្ការនិងទប់ស្កាត់នូវបទល្មើសគ្រឿងញៀន ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ជាពិសេស ក៏បានជំរុញឲ្យគ្រប់បណ្ដាអធិការដ្ឋានក្រុង-ស្រុក ក្រៅពីវិធានការបង្រ្កាប ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក៏នៅតែបន្ដធ្វើជាប្រចាំផងដែរ និងតែងតែជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍ចំពោះករណីសង្ស័យ លើបទល្មើសគ្រឿងញៀន ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬ អាជ្ញាធរមានសមត្ថកិច្ច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំឮកថា ក្នុងរយៈពេល ០៩ខែឆ្នាំ២០២០កន្លងទៅនេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានចុះបង្រ្កាបករណីករណីជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ មានចំនួន៣៩០ករណី, ឃាត់ខ្លួនបានចំនួន ១.៣០០នាក់ មានស្ត្រីចំនួន៩៣នាក់ ក្នុងនោះមានជនបរទេសម្នាក់ ព្រមទាំងបានដកហូតវត្ថុតាងបានមួយចំនួនថែមទៀត រួមមាន ៖ ម្សៅមេតំហ្វីតាមីន ( ICE ) ចំនួន ១០.១៩៦,៥១ក្រាម , ថ្នាំគ្រវី ចំនួន០១គ្រាប់ , ថ្នាំម៉ាក់WYចំនួន ១០គ្រាប់ និង ០.៧០ក្រាម , យ៉ាម៉ាចំនួន០,៦ក្រាម , កញ្ឆាចំនួន ៣៥,៥ក្រាម , ថ្នាំគ្រាប់ប្រភេទអ៊ិចស្ដាស៊ី ចំនួន៧,៥ក្រាម , កេតាមីនចំនួន ៣៦,៥ក្រាម , ទូរស័ព្ទដៃចំនួន ៧១៧គ្រឿង , កាំភ្លើងច្នៃចំនួន ០២ដើម , ម៉ូតូចំនួន០៥គ្រឿង , ដាវចំនួន ០១ដើម និងជញ្ជីងថ្លឹងចំនួន ៤៤គ្រឿង ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

Online lions slot machine slots Real cash

វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត ៨៤%

វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត ៨៤%

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.