Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 

ដោយ Pothe Thun
22/10/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលាបឋមសិក្សាក្រវ៉ាន់ក្រុងសៀមរាប ជាប់ជ័យលាភីមេដាយប្រាក់ ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ 
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញប្រគល់ប័ណ្ណជ័យលាភីសាលាមេត្រីបរិស្ថានមេដាយប្រាក់ ជូនដល់សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបង្ហាញថា យើងបានអនុលោមទៅតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ដូច្នេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណ:វិនិច្ឆ័យ មួយចំនួនរួមមាន៖ (១) មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន។ (២) មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថាន។ (៣) មានសម្ភារ:បរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន។ (៤) មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន ១៨ចំណុច។ ឯកឧត្តម បានបន្តថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ ដើម្បីជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយជាចំណេះដឹងអំពីបរិស្ថានទូទៅ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងសាលារៀន ជាពិសេសគឺការជំរុញឱ្យមានការអនុវត្តនៅក្នុងសហគមន៍ថែមទៀតផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជាពិសេសការរៀបចំឲ្យសាលរៀន និងភូមិដ្ឋានស្អាតនៅតាមសហគមន៍ ដែលបង្ហាញពីស្មារតីចេះទទួលខុសត្រូវចំពោះការស្រឡាញ់បរិស្ថាន និងការប្រតិបត្តិមេត្រីភាពបរិស្ថាននោះ វាល្អប្រសើរទៅថ្ងៃអនាគតរបស់កូនចៅយើងគ្រប់ៗគ្នា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការប្រកួតប្រជែងសាលាមេត្រីបរិស្ថាន ដែលផ្តល់ចំណេះដឹងបរិស្ថានបន្ថែមទៀត ដល់សាធារណជន ក្នុងការគ្រប់គ្រងអនាម័យបរិស្ថាន និងធនធានធម្មជាតិ នៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន រួមជាមួយក្រសួងនានា ស្ថាប័នពាក់ព័ន្ធទាំងអស់ បានខិតខំជំរុញធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវ:ចម្រុះ និងការរស់នៅដោយចីរភាព។ ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យគណ:គ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសហគមន៍ បន្តចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថននេះ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋយើងស្រស់បំព្រងផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក លីវ សុខុន

Tags: សាលាបឋមសិក្សាក្រវ៉ាន់សាលាមេត្រីបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD

មន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន៥០០ តេស្ត ពីក្រុមហ៊ុន T.S.P.R.S Development Co., LtD

ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

ក្នុងរយៈពេល០៩ខែ \ដើមឆ្នាំ២០២១នេះ សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមនុស្សចំនួនជាង៩០០នាក់ ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ខណៈរយៈពេល០៩ឆ្នាំ២០២០ ឃាត់ខ្លួនមនុស្សបានចំនួន ១.៣០០នាក់

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

មន្ទីរបរិស្ថានខេត្តសៀមរាបបើកកិច្ចប្រជុំ ដើម្បីធ្វើការពិនិត្យការងារដែលអនុវត្តកន្លងមក និងតម្រង់ទិសការងារបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.