ការប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ខេត្តសៀមរាប នឹងប្រព្រឹត្តទៅថ្ងៃទី២២ ខែកញ្ញា នេះ នៅវិទ្យាល័យអង្គរ
លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានមណ្ឌលប្រឡងខេត្តសៀមរាប បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអង្គរ ដែលមានបេក្ខជនសរុបចំនួន ៦២៨ នាក់ ក្នុងស្រីចំនួន ២៨៥នាក់ ស្មើនឹង២៦បន្ទប់ ដោយមានខេត្តចំនួន៣ចូលរួម ...