Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ សម្រាប់​ខេត្ត​សៀមរាប នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២២ ខែ​កញ្ញា នេះ នៅ​វិទ្យាល័យ​អង្គរ​

ដោយ Pothe Thun
19/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ សម្រាប់​ខេត្ត​សៀមរាប នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២២ ខែ​កញ្ញា នេះ នៅ​វិទ្យាល័យ​អង្គរ​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការប្រឡង​ជ្រើសរើស​សិស្ស និស្សិត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ក្នុង​ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​អង្គរ ដែល​មាន​បេក្ខជន​សរុប​ចំនួន ៦២៨ នាក់ ក្នុង​ស្រី​ចំនួន ២៨៥​នាក់ ស្មើនឹង​២៦​បន្ទប់ ដោយ​មាន​ខេត្ត​ចំនួន​៣​ចូលរួម គឺ​ខេត្ត​សៀមរាប , កំពង់ធំ និង ខេត្ត​ឧត្តរមានជ័យ ហើយ​សម្រាប់​ខេត្ត​សៀមរាប មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន​៣៨៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៨៥​នាក់ ខណៈ​ក្របខ័ណ្ឌ​ដែល​ត្រូវ​ជ្រើសរើស​មាន​ចំនួន​០៥​កន្លែង រួមមាន ៖ ខ័ណ្ឌ​មន្ត្រី​រដ្ឋបាលជាន់​ខ្ពស់​ចំនួន​០២​កន្លែង , ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​ចំនួន​០២​កន្លែង និង ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​ចំនួន​០១​កន្លែង ។​

​លោក នាក់ ណេ​រ៉ុន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដឹក នាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​ប្រឡង​ជ្រើសរើស​សិស្ស និស្សិត​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ពី​តំណាង​មន្ទីរ​មុខងារ​សាធារណៈ​ខេត្ត មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​លោក លោកស្រី ដែល​ជា​អគារ​អនុរក្ស និង​អនុរក្ស ។​

​ក្នុងឱកាស​នោះ​ដែរ​លោក នាក់ ណេ​រ៉ុន បាន​ណែនាំ​ដល់​មន្ត្រី​អនុរក្ស​ទាំងអស់ ត្រូវ​បង្ហាញឱ្យឃើញថា​មាន​ភាព​អព្យាក្រឹត្យ ម៉ឺងម៉ាត់ និង​ភាពថ្លៃថ្នូ ហើយ​មិនត្រូវ​មាន​សកម្មភាព​រំ​ខាន​ដល់​បេក្ខជន​ក្នុង​ពេល​ប្រឡង​ដោយនិយាយ ឬ​ប្រើ​ទូរស័ព្ទ​ក្នុង​បន្ទប់​ប្រឡង ជជែក​ពិភាក្សា​គ្នា​ក្នុង​បន្ទប់​ប្រឡង ឈរ​មើល ឬ​ផ្តល់​ចម្លើយ​ដល់​នរណាម្នាក់ ព្រមទាំង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រី ឬ​ជន​ណា​ម្នាក់​ដែល​គ្មាន​ភារកិច្ច​ក្នុង​បន្ទប់​ប្រឡង​ជាដាច់ខាត ជា​ពិសេស​មន្ត្រី​ជា​អនុរក្ស​ត្រូវ​ជៀសវាង​ដាច់ខាត​ចំពោះ​ការពន្យល់​ប្រធាន​វិញ្ញាសារ ឬ​បង្ហើប​ចម្លើយ​ដល់​បេក្ខជន ហើយ​នៅពេល​បេក្ខជន​ធ្វើ​កិច្ចការ អនុរក្ស​ត្រូវមាន​ម្នាក់​នៅ​ខា​មុខ និង​ម្នាក់​នៅ​ខាងក្រោយ ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការសង្កេត​ដល់​បេក្ខជន ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក សន សេរី​វុទ្ធី នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ក្នុង​ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ខេត្តសៀមរាប មាន​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រឡងប្រជែង​សរុប​ចំនួន​៣៨៧​នាក់ ក្នុងនោះ​ស្រី​ចំនួន ១៨៥​នាក់ រួមមាន ៖
១-​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន ៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន ២៣​នាក់ ។​
២-​ក្របខ័ណ្ឌ​មន្ត្រី​ក្រប​ការ​ចំនួន ៨៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ៤១​នាក់ ។​
៣-​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​ចំនួន ៧៦​នាក់ ក្នុងនោះ​ស្រី​ចំនួន ៥៣​នាក់ ។​
៤-​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល​(​ស្មៀនឃុំ​)​ចំនួន ១៤៣​នាក់ ក្នុងនោះ​ស្រី​ចំនួន ៦៨​នាក់ ក្នុងនោះ ៖
​ក​-​សាលាឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ចំនួន ៨៩​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣៦​នាក់ ។​
​ខ​-​សាលាឃុំ​សំបួរ ស្រុក​ក្រឡាញ់ ចំនួន ៥៤​នាក់​ក្នុងនោះ​ស្រី​ចំនួន ២៥​នាក់ ៕

​អត្ថបទ និង រូបថត ៖ រដ្ឋបាល​ខេត្ត​សៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ការប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​

ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.