Wednesday, April 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
19/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​ស​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប រួម​ជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ ប្រធាន​និង​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក​ក្នុង​ទូទាំង​ខេត្ត ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល​និង​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប មន្ត្រីរាជការ​ក្នុង​ខេត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានឲ្យដឹងថា ពិធី​បុណ្យកាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ ឬ​អ្នកស្រុក​ខ្លះ​ហៅថា​បុណ្យ​កាន់​វេន ជា​បុណ្យ​តាម​កាល និង​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ឋសាសនា ដែល​កើតមានឡើង​តាំងពី​សម័យ​ពុទ្ឋកាល​មកម្ល៉េះ ដែល​កាលនោះ​មាន​រយៈពេល​៣​ខែ​គិត​ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា​រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា គេ​ហៅថា​បុណ្យ​បវរ​ណា​បច្ច័យបួន ដើម្បី​ផ្គត់ផ្គង់​ភត្តាហារ​ប្រចាំថ្ងៃ​ដល់​ព្រះសង្ឃ​ដោយសារ​ភ្លៀង​ជោគជាំ លំបាក​ក្នុង​ការ​ត្រាចរ​បិណ្ឌ​បាត្រ ប៉ុន្តែ​ចាប់ពី​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ដួង​មកដល់​បច្ចុប្បន្ន ពិធី​នេះ​ត្រូវបាន​ប្រារព្ឋ​ឡើង​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច​ខែ​ភទ្របទ ដោយ​ព្រះអង្គ​ឈ្វេងយល់​ថា ពិធី​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយសារ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ទើប​ព្រះអង្គ​កំណត់​ឱ្យ​ធ្វើ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែម​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​ចន្លោះ​ពី​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ពួកគេ​បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​គ្រប់​បែបយ៉ាង រួម​ទាំង​ទាំង​ខាង​ជំនឿ​សាសនា ដោយ​ព្រះសង្ឃ​ត្រូវ​ពួកគេ​បាន​ចាប់​ផ្សឹក វត្ត​អារាម​ក៏​ក្លាយជា​ទី​ឃុំឃាំង កាប់សម្លាប់ ឬ​ជា​កន្លែង​ចិញ្ចឹមសត្វ ប្រជាជន​ត្រូវបាន​បង្អត់ អាហារ បង្ខំ​ធ្វើ​ពលកម្ម​បាក់កម្លាំង​ស្ទើរ​គ្មាន​ពេល​សម្រាក និង​រស់នៅ​ដោយ​ការភ័យព្រួយ​នឹង​ការកាប់សម្លាប់​គ្រប់ពេលវេលា ប៉ុន្តែ​ដោយសារ​គុណ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្គ្រោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ឱ្យ​រួចផុត​ពី​ការបំផ្លិចបំផ្លាញ និង​កាប់សម្លាប់​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

20/04/2021
អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

អាជីវករចំនួន២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩

20/04/2021

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ផ្នែក​អាណា ចក្រ និង​ពុទ្ធចក្រ ត្រូវ​បាន​ស្តារ និង​អភិវឌ្ឍន៍​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ដែល​នឹក​ស្មាន​ពុំ​ដល់ ពិសេស​ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើឲ្យ​ការធ្វើដំណើ​ររបស់​ប្រជាពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការព្រួយបារម្ភ ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ទូទាំង​ប្រទេស រួមសហការ​សាមគ្គី​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ការពារ​សុខសន្តិភាព​នេះ បាន​គង់វង្ស​ជា​យូរអង្វែង​តរៀង​ទៅ ។​

​គួររំលឹកថា ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​រៀបចំ​ការ​កាន់បិណ្ឌ​ចំនួន​០៧​លើក គឺ​៖ ១. ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​១ នៅ​វត្ត​ព្រះព្រហ្ម​រ័ត្ន ក្នុង​ក្រុង​សៀមរាប , ២. ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​២ នៅ​វត្ត​រាជ​បូព៌ ក្នុង​ក្រុង​សៀមរាប , ៣. ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៣ នៅ​វត្ដ​ទេព​ពោធិ​វង្ស ក្នុង​ក្រុង​សៀមរាប , ៤. ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៤ នៅ​វត្ត​កេសរា​រាម ក្នុង​ក្រុង​សៀមរាប , ៥. ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៥​នៅ​វត្ត​ប្រាសាទ​គោកចក ក្នុង​ក្រុង​សៀមរាប , ៦. ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៦ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប និង ៧. ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ ជា​ថ្ងៃ​បិណ្ឌ​៧ នៅ​វត្ត​ដំណាក់​ចន្ទរា​ម​(​ហៅ​វត្ត​ក្រ​កៀត​) ក្នុង​ឃុំ​មុខ​ប៉ែន ស្រុក​ពួក ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ លោក ហាំ ប៉េង​ហួត និង លោក ទ្រា ពន្លឺ​
​

Tags: ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌវេន​ទី​៦វត្ត​ព្រះឥន្ទ​កោ​សី​យ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន ស្នើ​ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់​មេដាយ​ការងារអ្នកសារព័ត៌មាន​កម្ពុ​ជា​-​ថៃ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន ស្នើ​ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់​មេដាយ​ការងារអ្នកសារព័ត៌មាន​កម្ពុ​ជា​-​ថៃ​

​សមត្ថកិច្ច រឹបអូស​ម៉ូតូ​ប្រមាណ​៦០​គ្រឿងក្នុង​តៀម​កាហ្វេ​មួយកន្លែង ក្នុង​ក្រុង​សៀមរាប

​សមត្ថកិច្ច រឹបអូស​ម៉ូតូ​ប្រមាណ​៦០​គ្រឿងក្នុង​តៀម​កាហ្វេ​មួយកន្លែង ក្នុង​ក្រុង​សៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

20/04/2021
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

20/04/2021
ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

ចិនចាត់ទុកការចល័តនាវាពិឃាតរបស់អាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជា «ចេតនាបង្កគ្រោះថ្នាក់ដល់ស្ថិរភាព និងសន្តិភាព»

08/04/2021

ព័ត៌មានមើលច្រើនជាងគេ

  • បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងក្រោយរថយន្តបុកពីក្រោយពេញទំហឹងក្នុងក្រុងសៀមរាប

    4822 shares
    Share 1929 Tweet 1206
  • ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

    3060 shares
    Share 1224 Tweet 765
  • មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

    2280 shares
    Share 912 Tweet 570
  • ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

    1053 shares
    Share 421 Tweet 263
  • ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

    980 shares
    Share 392 Tweet 245

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (68)
  • ​គ្រោះធម្មជាតិ (63)
  • ចំណេះដឹង និង ការអប់រំ (290)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,244)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (3,044)
  • ព័ត៌មានជាតិទូទៅ (80)
  • ព័ត៌មានអន្តរជាតិ (504)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (371)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (643)
  • សាសនា និង មនុស្សធម៌ (475)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.