Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
19/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប មក​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រឈម​ផ្នែក​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​និង​ពិភពលោក ក្នុង​រយៈពេល​០២​ថ្ងៃ នៅក្នុង​ក្រុង​សៀមរាប​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប បាន​បើក​កិច្ចសន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ពី​៨ ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ក្រុង​សៀមរាប​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៩-២០ ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ជួប​ពិភាក្សា​គ្នា​លើ​ការគ្រប់គ្រង​ធនធាន​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​បរិបទ​ឆ្លងដែន​តំបន់ និង​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​ភាព​ចម្រុងចម្រើន​រួមគ្នា គឺជា​ការទទួលខុសត្រូវ​និង​សកម្ម ភាព​រួមគ្នា​របស់​យើងទាំងអស់គ្នា ក្រោម​អធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម លឹម គានហោ បានបញ្ជាក់​ថា ក្នុងនាម​ជ​រដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​កម្ពុជា និង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ និង​ភាព​ជា​ដៃគូ​សម្រាប់​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ខណៈ​កិច្ចសន្ទនា​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​ជា​ទៀងទាត់ គឺជា​វេទិការ​មាន​សារៈ សំខាន់​ខ្លាំងណាស់ ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម​រួម និង​រិះរក​វិធី ដើម្បី​រួមគ្នា​ដោះស្រាយ និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាព​ជា​ដៃគូ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា តាមរយៈ​ការរៀបចំ​ផែនការ​រួមគ្នា និង​ការអនុវត្ត​សកម្មភាព អាទិភាព​ជា​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់​សម្រាប់​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ទឹក​។​

​ឯកឧត្តម លឹម គានហោ មានប្រសាសន៍​បន្ថែម​ថា ក្នុង​កិច្ចសន្ទនា រយៈពេល​២​ថ្ងៃនេះ នឹង​មាន​ប្រធានបទ​មួយចំនួន លើកយក​មក​ពិភាក្សា ហើយ​និង​ផ្ដល់​ឱកាស​ដល់ អ្នកជំនាញ​ទាំងអស់ បាន​ចែក រំលែក និង​ផ្លាស់ប្តូរ បទពិសោធន៍​ចំណេះធ្វើ និង​ការអនុវត្ត​ល្អៗ ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប តាមរយៈ​ការពង្រឹង និង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​តំបន់ និង​តំបន់ ភាព​ជា​ដៃគូ​ពហុភាគី និង​ការតភ្ជាប់​កាន់តែ​ប្រសើរ​សម្រាប់​ការគ្រប់គ្រង​ទឹក​ឆ្លង ដែន​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​រីកចម្រើន​រួមគ្នា រវាង​តំបន់​អាស៊ី និង​អឺរ៉ុប និង​តំបន់​ផ្សេងទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​កាលពី​ឆ្នាំ​២០១៨​កម្ពុជា​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកប ដោយ​ជោគជ័យ សម្រាប់​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី​៣​ដែល​ពេលនោះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤​និង​តំណាង​ជាន់ខ្ពស់​នៃ​ដៃគូ​មេគង្គ បាន​ពិភាក្សា​និង​ដាក់​ចេញ​នូវ​សកម្មភាព​ដែល​យុទ្ធសាស្ត្រ​ចំពោះ​មុខ​ដើម្បី​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​និង​ភាព​ជា​ដៃគូ​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង អាង​ទន្លេមេគង្គ ហើយ​សម្រាប់​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​មាន​កិត្តិយស​ដ៏​ធំធេង​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ សាស្ត្រ​ដ៏​សំខាន់​មួយទៀត​នោះ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី ១៣ ៕

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: កិច្ចសន្ទនា​អាស៊ី​-​អឺរ៉ុប លើក​ពី​៨ ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាពក្រុម​អ្នកជំនាញ​ខាង​គ្រប់គ្រង​ទឹក​នៅ​អាស៊ី​-​អ៊ឺរ៉ុប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ចូលរួម​កាន់​វេន​ទី​៦ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ព្រះឥន្ទ​កោ​សី​យ៍ ក្នុង​ក្រុង​សៀមរាប​

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

អ្នកនេសាទ​កូរ៉េខាងជើង​ជាង​១៦០​នាក់ ត្រូវបាន​ឃុំខ្លួន​នៅ​សមុទ្រ​ជប៉ុន​ ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន ស្នើ​ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់​មេដាយ​ការងារអ្នកសារព័ត៌មាន​កម្ពុ​ជា​-​ថៃ​

អគ្គលេខាធិការ​សហព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន ស្នើ​ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់​មេដាយ​ការងារអ្នកសារព័ត៌មាន​កម្ពុ​ជា​-​ថៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.