វិស័យឯកជនជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាសេវាកម្មព្យាបាលជំងឹកុមារកម្ពុជាដោយមិនគិតថ្លៃ
ចាប់ផ្ដើមដំណើរការពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ពឹងផ្អែកទាំងស្រុងលើជំនួយសប្បុរសជន ជាពិសេសជំនួយពីក្រៅប្រទេស ដែលមន្ទីរពេទ្យកុមារមួយនេះត្រូវ ចំណាយថវិកាប្រមាណ៦លាន៥សែនដុល្លារសហរដ្ឋអាមេរិចក្នុងមួយឆ្នាំ ដើម្បីព្យាបាលកុមារកម្ពុជាទូទាំងប្រទេសកម្ពុជា។ ចំពោះថវិកានេះ នៅមិនទាន់ឆ្លើយតបទៅនឹងប្រតិបត្តិការ ដ៏ធំធេងក្នុងការជួយសង្គ្រោះកុមារកម្ពុជា ដែលកំពុងប្រឈមនឹងជំងឹកាចសាហាវយ៉ាងច្រើននោះឡើយ។ ទន្ទឹមនឹងនោះ វិស័យឯកជន បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគៀងគរថវិកាសប្បុរសជនក្នុងស្រុកតាមរូបភាពផ្សេង សម្រាប់ជួយគាំទ្រដល់សកម្មភាពថែរក្សាសុខុមាលភាពកុមារកម្ពុជា។ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ...