Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 

ដោយ Pothe Thun
02/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រតិភូអង្គទូតជិត២០ប្រទេសប្រចាំនៅប្រទេសថៃ ទស្សនកិច្ចតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប 
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ បានបន្តទស្សនាតំបន់កេរដំណែលប្រវត្តិសាស្រ្តអង្គរ (ប្រាសាទអង្គវត្ត លានជល់ដំរី និងប្រាសាទបាយ័ន) នាព្រឹកថ្ងៃទី០២ ខែកញ្ញានេះ ។

ក្នុងឱកាសដឹកនាំប្រតិភូចូលទស្សនាប្រាសាទអង្គរវត្ត, ឯកឧត្តម អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃបានឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះមានអង្គទូតចំនួន ១៩ប្រទេស ដែលតំណាងឱ្យស្ទើរគ្រប់ទ្វីប បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមឯកអគ្គរាជទូតបន្ថែមទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានរៀបចំជាសិក្ខាសាលា ដើម្បីផ្សព្វផ្សាយអំពីការទូតសេដ្ឋកិច្ច ដែលសហការជាមួយក្រសួង-ស្ថាប័នមួយចំនួនដូចជា៖ ក្រសួងការទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិកម្ពុជា (CDC) ដោយមានតំណាងពីក្រសួង-ស្ថាប័ននីមួយៗ ធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ស្ថាប័ននោះផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់ឱ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង៖ ដើម្បីលើកកម្ពស់មុខមាត់ និងផ្សព្វផ្សាយការទូត សេដ្ឋកិច្ច (ទេសចរណ៍, វិនិយោគ, ពាណិជ្ជកម្ម និងវប្បធម៌) កម្ពុជាអោយបានកាន់តែទូលំទូលាយ និងការស្តារអភិវិឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឱ្យមកទស្សនាក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទបាយ័ន ឯកឧត្តម Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយបានដឹង និងឃើញផ្ទាល់អំពីសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ និងការីកចម្រើនរបស់កម្ពុជា ពិសេសបានមកដល់ទឹកដីអង្គរ ខេត្តសៀមរាប ដោយបានទស្សនាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ដែលជាសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ូឡូញ បានថ្លែងការកោតសរសើរចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានបង្កើតកម្មវិធីនេះឡើង ហើយទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះប្រតិភូគ្រប់ប្រទេសទាំងអស់ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ការវិនិយោគកាន់តែច្រើន ដែលនឹងជួយឱ្យមានកំណើនសេដ្ឋកាន់តែខ្ពស់ថែមទៀត ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកសេង ផល្លី កែសម្រួលដោយ លីវ សុខុន!!!

Tags: ទស្សនកិច្ច​ប្រតិភូអង្គទូត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ក្រសួងវប្បធម៌សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ចាប់ពីថ្ងៃទី០៥ ដល់០៨ ខែកញ្ញាឆ្នាំ២០២២ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.