Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
03/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ
242
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ហេដ្ឋារចនាសម្ព័ន្ធថ្មី លើផ្ទៃទំហំប្រមាណ ១.០៤៦ហិកតារ នៅតំបន់រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាស្រី នឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ ដ៏សំបូរបែបដែលពុំធ្លាប់មាន សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋទាំងឡាយណាដែលស្ម័គ្រចិត្តផ្លាស់ប្ដូរទីលំនៅ ចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅសាងអនាគត លើទឹកដីដ៏ថ្មីស្រឡាងមួយ។

បច្ចុប្បន្ននេះកងវិស្វកម្ម នៃសម្ដេចតេជោ ក្រោមការរៀបចំដោយក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿង ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដើម្បីរង់ចាំប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតទទួលយកដីរួចហើយ ឱ្យអាច ទៅពិនិត្យនិងស្វែងរកប្លង់ដីរបស់ខ្លួនបាន។ តាមការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម័យទំនើបសម្រាប់ទទួលប្រជាពលរដ្ឋ ដោយបែងចែកផ្ទៃដីចំនួន ៦.០០៥ឡូតិ៍ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមសម្រាប់ព្រះសង្ឃ នៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលផងនោះ អាចឱ្យជឿជាក់បានថាអនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍ និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលទទួលបន្ទុករៀបចំប្លង់ហេដ្ឋារចនាសម្ព័ន្ធទីនោះ ឯកឧត្តម លី រស្មី មានប្រសាសន៍ថា៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធននៅរុនតាឯកនោះ គឺបានគិតគូរយ៉ាងសំខាន់ទៅលើ ការកសាងសាលារៀន មណ្ឌលសុខភាព ទីវត្តអារាម ព្រមទាំងអាគារដ្ឋបាល និងវិស័យសំខាន់ៗជាច្រើនទទៀត ដូចជាគំរោងដាំដើមឈើហូបផ្លែ អមតាមដងផ្លូវតាំងពីច្រកចូល រហូតទៅដល់ក្នុងតំបន់ទាំងមូល ដើម្បលើកសម្រស់និងលំអភូមិ ឱ្យក្លាយទៅជាភូមិគំរូមួយ ដែលពុំធ្លាប់មានពីមុនមក។ តាមការរំពឹងទុកភូមិអភិវឌ្ឍន៍រុនតាឯកនិងក្លាយ ទៅជាភូមិអភិវឌ្ឍន៍គំរូមួយ នៅពេលអនាគត ដោយសារតែភូមិនោះ មានប្រជាពលរដ្ឋរស់នៅស្រាប់មួយផ្នែក និងមួយផ្នែកទៀតជាភូមិធម្មជាតិរុនតាឯក។ ចំណែកធម្មជាតិនៅទីនោះ ក៏មានភាពស្រស់បំព្រងមានការទាក់ទាញ រួមទាំងនៅក្បែរនោះមានបឹងបុរាណសក្តិសិទ្ធិមួយ និងមានបឹងជលា ដែលមានទឹកថ្លាខៀវស្រងាត់ប្រៀបបាន និងទឹកសមុទ្រផងនោះ ពិតជាអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចង់ទៅទស្សនា និងចេញចូលមិនដាច់។ មានប្រជាពលរដ្ឋជាច្រើន ដែលស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅដ្ឋានចេញពីតំបន់អង្គរ ដោយបានចាប់ឆ្នោតទទួលយកដីថ្មីទំហំ ២០គុណ៣០ម៉ែត្ររួចហើយនោះ បាននាំគ្នាជាបន្តបន្ទាប់ទៅពិនិត្យមើលទីតាំងដីរបស់ពួកគាត់។ ភាគច្រើននៃប្រជាពលរដ្ឋដែលបានទីឃើញកន្លែង ដែលពួកគាត់ត្រូវទៅតាំងទីលំនៅថ្មីនោះ គឺសំដែងការពេញចិត្តនិងក្តីរីករាយ ដោយពួកគាត់យល់ថាពិតជាតំបន់ ដែលគួរឱ្យចង់រស់នៅមែន។

ភូមិអភិវឌ្ឍន៍រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តសៀមរាប។ ស្ថានភាពភូមិសាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ពីព្រោះតែនៅជុំវិញទីនោះ មិនឆ្ងាយប៉ុន្មាន សុទ្ធតែជាកន្លែងដែលអាចទាក់ទង និងការរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបាន ដូចជានៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតាយ៉ែកស្រុកសូទ្រនិគម។ ចំណែកនៅប៉ែកខាងជើង មិនឆ្ងាយប៉ុន្មានគឺជាតំបន់ទេចរណ៍ភ្នំគូលែន ហើយនៅជុំវិញតំបន់រុនតាឯកទាំងមូល គឺសុទ្ធតែជាតំបន់បៃតង តំបន់កសិកម្ម ដែលអាចធ្វើឱ្យអ្នកចូលចិត្តដាំដុះ និងចិញ្ចឹមសត្វគឺមានភាពងាយស្រួល ចំណែកឯអ្នកចង់ប្រកបរបររកស៊ីក៏អាចរកចំណូល បានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បំរើសេវាកម្មទេសចរណ៍ក៏មានសក្តានុពលយ៉ាងច្រើនលើមុខរបរ Home stay ដែរ៕

អត្ថបទ និងរូបភាព៖លោក ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ក្រសួងវប្បធម៌សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ចាប់ពីថ្ងៃទី០៥ ដល់០៨ ខែកញ្ញាឆ្នាំ២០២២ នៅខេត្តសៀមរាប

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.