Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ Pothe Thun
05/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្តារដ្ឋជាសមាជិកទាំង១០ របស់សមាគមប្រជាជាតិតអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន រួមជាមួយបណ្តារដ្ឋជាដៃគូ នៅតែបង្ហាញការព្រួយបារម្ភ អំពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌ ដែលនៅតែបន្តកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នេះបើយោងតាមប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលើកឡើងនៅក្នុង សន្និសីទអន្តរជាតិស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៃសហរដ្ឋអាមេរិក មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា សន្និសីទនេះធ្វើការផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជន នៃតំបន់អាស៊ីអាគ្នេយ៍។ លោកជំទាវបន្តថា កន្លងមកសម្បត្តិវប្បធម៌ជាច្រើនរបស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលប់បំបាត់នូវការយល់ដឹងពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់ប្រជាជន។ សម្បត្តិវប្បធម៌ជាតិទាំងនោះ “គួរតែស្ថិតនៅទីតាំងដើមរបស់វា ដែលជាដួងព្រលឹង និងជាកិត្យានុភាពជាតិ” ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ ដូចនេះការយល់ដឹងអំពីកិច្ចការពារវប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងជាភារកិច្ចចម្បងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍បន្តថា បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាមទាមកវិញនូវសម្បត្តិវប្បធម៌ជាតិ បានបង្ហាញឲ្យឃើញពីភាពជោគជ័យ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបញ្ជូនមកវិញនូវសម្បត្តិវប្បធម៌ជាតិ ដែលត្រូវបានគេលួចនាំចេញ ដោយខុសច្បាប់។ ឧទាហរណ៍ដូចជាអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដាក់កម្រិតនៃការនាំចូល ប្រភេទនៃវត្ថុបុរាណពីកម្ពុជា។ តាមរយៈយន្តការនេះ យើងអាចកាត់បន្ថយចំនួននៃសហគ្រាសឧក្រិដ្ឋកម្មអន្តរជាតិ ដែលតែងធ្លាប់រត់ពន្ធសម្បត្តិវប្បធម៌កម្ពុជា ចេញពីប្រទេសយើង ហើយបានគ្រប់គ្រងដោយជោគជ័យក្នុងការប្រគល់សម្បត្តិវប្បធម៌ទាំងនោះជូនម្ចាស់ដើមវិញ។ កម្ពុជា និងអាស៊ាន បានទទួលស្គាល់ជាសកលនូវតម្រូវការចាំបាច់បន្ទាន់ ក្នុងការការពារសម្បត្តិបេតិកភណ្ឌរួមរបស់អាស៊ីអាគ្នេយ៍ ដោយការប្រយុទ្ធប្រឆាំងនឹងការជួញដូរ សម្បត្តិវប្បធម៌ខុសច្បាប់ និងបង្កើតទីផ្សារសិល្បៈប្រកបដោយការទទួលខុសត្រូវ។

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ កម្ពុជា និងបណ្ដារដ្ឋជាសមាជិកអាស៊ាន បានបោះជំហ៊ានយ៉ាងសកម្មក្នុងកិច្ចការប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់គេ ក្នុងការចូលរួមទប់ស្កាត់ការលួចបំផ្លិចផ្លាញ និងអំពើចោរកម្មនានា ដោយមិនចេះហត់នឿយ ដើម្បីពង្រឹងការទទួលខុសត្រូវ នៃការផ្លាស់ប្ដូរវប្បធម៌ជាមួយរដ្ឋាភិបាលបរទេស សារមន្ទីរ និងវិស័យឯកជន។ ប៉ុន្តែទោះយ៉ាងណាក្ដី ទីផ្សារសិល្បៈពិភពលោកនៅតែបន្តដាក់លក់ពាសវាលពាសកាល នូវសម្បត្តិវប្បធម៌ដែលត្រូវបានគេលួច។ ហេតុដូចនេះហើយ ទើបកម្ពុជា ខ្នះខ្នែងស្វែងរកកិច្ចសហការពីបណ្ដាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិដទៃទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងលើកកម្ពស់ការការពារទ្រព្យសម្បត្តិវប្បធម៌។ បេសកកម្មនេះ គឺស្របតាមគោលបំណងសំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ស្ដីពីកិច្ចការពារ និងការលើកកម្ពស់អត្តសញ្ញាណអាស៊ាន ក៏ដូចជាការថែរក្សា និងលើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បានបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិដែលត្រូវបានគេលួច ត្រឡប់មកវិញ។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ អាជ្ញាធរផ្នែកអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់វត្ថុបុរាណចំនួន ៣០ មកឱ្យយើងវិញ ដែលត្រូវបានគេរត់ពន្ធចេញពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថេរភាពយ៉ាងខ្លាំងនៅក្នុងប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះមានពីររូប ដែលមានភាពអស្ចារ្យ និងមានភាពសារៈសំខាន់ជាប្រវត្តិសាស្ត្រ គឺរូបចម្លាក់ថ្មភក់នៅសតវត្សរ៍ទី១០ របស់ព្រះស្កន្ទគង់នៅលើក្ងោក ដែលត្រូវបានគេលួចពីប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទបាក់ នៅកោះកេរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអន្តរជាតិរបស់យើង ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដានវត្ថុបុរាណ ដែលត្រូវបានលួចទាំងនេះ បញ្ឈប់បណ្តាញរត់ពន្ធ និងប្រគល់ទ្រព្យសម្បត្តិជាតិមកកម្ពុជាវិញ ហើយកម្ពុជារំពឹងថា តាមរយៈការប្តេជ្ញាចិត្តចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌ និងសម្ពន្ធភាពអន្តរជាតិ ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ និងដែលឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនឹងត្រូវប្រគល់មកកម្ពុជាវិញ៕

អត្ថបទ និងរូបភាព៖សហការី

Tags: សម្បត្តិបេតិកភណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន ក្រោយឧប្បទ្ទវហេតុក្រឡាប់ធ្លាក់ប្រភេទយន្តហោះ Floatplane នៅសហរដ្ឋអាម៉េរិក

ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន ក្រោយឧប្បទ្ទវហេតុក្រឡាប់ធ្លាក់ប្រភេទយន្តហោះ Floatplane នៅសហរដ្ឋអាម៉េរិក

រុស្ស៉ី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់បន្ថែមទៀតពីកូរ៉េខាងជើង

រុស្ស៉ី កំពុងបញ្ជាទិញគ្រាប់កំាភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់បន្ថែមទៀតពីកូរ៉េខាងជើង

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារលើខេត្តស៊ីឈួន ប្រទេសចិន បណ្ដាលឲ្យអ្នកស្លាប់កើនដល់ ៤៦នាក់

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារលើខេត្តស៊ីឈួន ប្រទេសចិន បណ្ដាលឲ្យអ្នកស្លាប់កើនដល់ ៤៦នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.