Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារលើខេត្តស៊ីឈួន ប្រទេសចិន បណ្ដាលឲ្យអ្នកស្លាប់កើនដល់ ៤៦នាក់

ដោយ Pothe Thun
06/09/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារលើខេត្តស៊ីឈួន ប្រទេសចិន បណ្ដាលឲ្យអ្នកស្លាប់កើនដល់ ៤៦នាក់
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN អាជ្ញាធរក្នុងប្រទេសចិន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានកើនដល់ ៤៦នាក់ និង៥០នាក់រងរបួស ខណៈ ១៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

ស្ថានីយទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា ផ្លូវថ្នល់ និងលំនៅឋានដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានទទួលរងការខូចខាត ដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នៅតំបន់យ៉ាងហោច ១កន្លែង។ រីឯទំនប់ និងស្ថានីយវារីអគ្គិសនី ដែលនៅចម្ងាយ ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថា រងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់ បានទទួលរងការខូចខាត ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់។

យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន ចំណុចរំញ័ររបស់វា ស្ថិតនៅក្រុងលូទីង គឺម្តុំតំបន់ភ្នំចម្ងាយប្រហែលជា ២២៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុងចេងទូ ដែលជារដ្ឋធានីនៃខេត្តស៊ីឈួន។ បើតាមស្ថានីយទូរទស្សន៍រដ្ឋចិន មានមនុស្សសរុប៣៩,០០០នាក់ ដែលរស់នៅក្នុងបរិវេណ ២០គីឡូម៉ែត្រ ជុំវិញចំណុចរំញ័រ ហើយមាន ១.៥៥លាននាក់ ស្ថិតក្នុងបរិវេណ ១០០គីឡូម៉ែត្រជុំវិញទីនោះ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា ក្រៅពីទីក្រុងចេងទូ គ្រោះរញ្ជួយដីខាងលើ ក៏បានជះឥទ្ធិពលដល់បណ្តាខេត្តក្បែរខាង រួមមានយូនណាន, សាអានស៊ី និងគួយចូវ ថែមទៀតផង។ សម្រាប់ហេតុការណ៍រញ្ជួយផែនដីដ៏ខ្លាំងបំផុតនៅខេត្តស៊ីឈួន គឺត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០០៨ នៅពេលរញ្ជួយដីកម្រិត ៨.០រ៉ិចទ័រ បានវាយប្រហារស្រុកវិនឈួន ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ៧០,០០០នាក់ និងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពាក្យស្នើសុំស្វែងរកសាច់ញាតិពីក្នុងចម្ការលោក ខឹម វាសនា កើនដល់១០១ករណី ក្នុងនោះមនុស្សក្រោម១៨ឆ្នាំមានជាង៨០នាក់

ពាក្យស្នើសុំស្វែងរកសាច់ញាតិពីក្នុងចម្ការលោក ខឹម វាសនា កើនដល់១០១ករណី ក្នុងនោះមនុស្សក្រោម១៨ឆ្នាំមានជាង៨០នាក់

មន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បង្ហាញការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

មន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បង្ហាញការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.