Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

ដោយ Pothe Thun
07/09/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា ប្រាសាទបុរាណរបស់កម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា ដែលបង្ហាញពីសិល្ប: និងវប្បធម៌ដ៏យូរលង់មកហើ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្ប:(AMCA) បានថ្លែងបែបនេះ នៅក្នុងពិធីស្វាគមន៍ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអង្គទូតនានា ព្រមទាំងគណ:ប្រតិភូពីប្រទេស និងរដ្ឋនានា ចូលរួមក្នុងកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប នាយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវមានប្រសាសន៍ថា៖ សំណាង ជោគជ័យ សុភមង្គល ជ័យជំនះ! ពាក្យទាំងនេះជាពរជ័យ ដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវ៉ាន់នេះ បុព្វបុរសខ្មែរជូនពរយើងទាំងអស់គ្នាឱ្យទទួលបាននូវពរជ័យគ្រប់ប្រការ ខណ:ដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម។ ប្រាសាទទាំងនេះធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ លោកជំទាវ មានប្រសាសន៍លើកទឹកចិត្តដល់គណ:ប្រតិភូទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនេះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទៅទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនេះ មានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗរបស់ពួកគេ។

លោកជំទាវរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា តាមបទពិសោធន៍ យើងអាចរៀនអ្វីដែលថ្មី ជាមួយនឹងការកត់សម្គាល់តាមរយ:ការទស្សនានេះ។ លើសពីនេះ ការទៅទស្សនាប្រាសាទទាំងនេះអាចធ្វើឲ្យចិត្តរបស់យើងស្ងប់ ហើយនាំឱ្យយើងអាចប្រើការស្រមើរស្រម៉ៃ ប្រមើរមើល និងធ្វើដំណើរចូលទៅកាន់ភាពអស្ចារ្យ ស្នាដៃល្អឯកនៃអតីតកាល របស់បុព្វបុរសកម្ពុជា។ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋ អាមេរិក បានរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សន:ពីអាស៊ាន។ សន្និសីទនេះផ្ដោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងតម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ចំពោះប្រជាជននៅអាស៊ីអាគ្នេយ៍។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សន្និសីទដែរ រៀបចំឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងសំខាន់ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ និងបំផុសគំនិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការការពារបេតិកភណ្ឌវប្បធម៌ ឈានទៅកាត់បន្ថយបញ្ហា និងការព្រួយបារម្ភនៅក្នុងសហគមន៍អាស៊ាន ជាមួយនឹងការគោរព និងអនុវត្តច្បាប់គោលនយោបាយសន្តិសុខ បញ្ហាសេដ្ឋកិច្ចទាក់ទងនឹងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងទេសចរណ៍ប្រកបដោយចីរភាព និងសហគមន៍សង្គម -វប្បធម៌របស់យើង៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ប្រាសាទបុរាណរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក

ប្រមុខរបបយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចមួយទៀតទៅរុស្ស៊ី

ប្រមុខរបបយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចមួយទៀតទៅរុស្ស៊ី

ជនស៊ីវិល ១៧៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយ នៅស៊ូដង់ខាងត្បូង

ជនស៊ីវិល ១៧៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយ នៅស៊ូដង់ខាងត្បូង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.