Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បង្ហាញការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ មកភូមិធម្មជាតិរុនតាឯក

ដោយ Pothe Thun
06/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
219
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមនិងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ដែលមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ១០១គ្រួសារដែលស្ម័ត្រចិត្តផ្លាស់ទីលំនៅពីក្នុងតំបន់រមណីយដ្ឋានអង្គរ និង បានចាប់ឆ្នោតយកដីលំនៅឋាន នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ឯកឧត្តម ហង្ស សុភសម្ភា បង្ហាញថា ការរៀបចំតំបន់រុនតាឯក មានទំហំប្រមាណ ១ពាន់៨០ហិកតា ដែលតំបន់នេះ នឹងក្លាយជាភូមិគំរូមួយ ជាមួយនោះរាជរដ្ឋាភិបាលក៏រៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងច្បាស់លាស់ ជាមួយសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ដែលខុសពីការរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានការកំណត់ច្បាប់ ហ្មត់ចត់ក្នុងការសាងសង់ផ្សេងៗ។

ទន្ទឹមនោះ លោកជំទាវ ចាន់ សុម៉ាលី ក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋចំនួន១០១គ្រួសារនាពេលនេះ ទទួលបានអាទិភាពមុនគេ ក្រោមគម្រោងជួយគាំទ្រពីរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបរិស្ថាន ក៏នឹងជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ទៅលើបច្ចេកទេសដាំដុះរុក្ខជាតិហូបផ្លែផងដែរ។ នៅថ្ងៃខាងមុខតំបន់រុនតាឯកនេះ នឹងក្លាយទៅជាភូមិធម្មជាតិ ប្រកបទៅដោយបរិស្ថាន អនាម័យល្អស្អាត និង មានការទាក់ទាញភ្ញៀវទេសចរ ចូលទៅទស្សនាកម្សាន្ត ដែលធ្វើឲ្យជីវភាពរបស់ បងប្អូនមានភាពប្រសើរឡើង ដោយទទួលបានកម្រៃពីភោគផលបងប្អូនផលិតក្នុងភូមិរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរជម្រាបថា ការផ្ដល់ដីលំនៅឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ដោយរាជរដ្ឋាភិបាល ធ្វើឡើងក្រោយពីមានការចុះធ្វើយុទ្ធនាការចុះវាស់វែង កំណត់និយាមក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតនោះ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរកឃើញនូវសកម្មភាពសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ មានការកើនឡើងគួរកត់សម្គាល់ គឺចាប់ពីឆ្នាំ២០០១ និងទទួលបានលិខិតព្រមាន និងស្នើសុំប្រទេសកម្ពុជា ធ្វើការបកស្រាយចំនួន២ដង ចាប់ពីឆ្នាំ២០១៧ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការសហប្រជាជាតិ។

អត្ថបទ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួង​បរិស្ថាន​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

រដ្ឋមន្ត្រីវប្បធម៌៖ ប្រាសាទបុរាណខ្មែរសុទ្ធតែមានលក្ខណ:ពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗពីគ្នា 

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចុះពិនិត្យការងាររៀបចំដីឡូត៍ នៅភូមិធម្មជាតិរុនតាឯក

ប្រមុខរបបយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចមួយទៀតទៅរុស្ស៊ី

ប្រមុខរបបយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចមួយទៀតទៅរុស្ស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.