Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី សកម្មជនរបស់(LDP) ចំនួន ៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ

ដោយ Pothe Thun
03/09/2022
នៅក្នុង សន្តិសុខ និង សង្គម
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ
121
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។

លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានប្រាប់ឱ្យដឹងកាលពីវេលាម៉ោង ៦ ល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ត្រីទាំង ៦នាក់ របស់គណបក្ស (LDP) ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខ ចំការរបស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួន បណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

លោក បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាសកម្មជន អ្នកគាំទ្រគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលបានបើករថយន្ត គេចពីបារ៉ាស់ទី១ រួចទៅបុកបារ៉ាសទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ហើយករណីខាងលើយើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណ: តាម មាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។ លោកថាការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

បើតាម លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាម ឃាត់ មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប។ មនុស្សដែលបានឃាត់ទាំង ៦នាក់នោះ រួមមាន: ទី១ -ឈ្មោះ ឈិត ស្រីឡាង, ទី២ -ឈ្មោះ ថុង ដារ៉ាស៊ី, ទី៣- ឈ្មោះ អ៊ី សូជីង, ទី៤ ឈ្មោះ ជុំ ខុម, ទី៥- ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦- ឈ្មោះ កូវ ឡោ។ បន្ទាប់ពីបានឃាត់ខ្លួនហើយ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួននោះ គឺដោយសារមនុស្សស្រីទាំង ៦នាក់ បាន ជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ហើយជននោះ បានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២កន្លែងថែមទៀតផង។ ក្រោយ មកបានប្រើ ហិង្សាមកលើសមត្ថកិច្ច ថែម ទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចផងដែរ ដោយមានទាំងជេរប្រមាថដល់សមត្ថកិច្ច ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់។ បច្ចុប្បន្ន ស្ត្រី ទាំង ៦នាក់ ត្រូវបានលោក លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តសៀមរាប ឱ្យសមត្ថកិច្ចនាំខ្លួន ដឹកតាមរថយន្ត យកទៅដាក់ពន្ធនាគារ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាបណ្តោះអាសន្ន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភូមិអភិវឌ្ឍន៍រុនតាឯក ជាក្តីសង្ឃឹម និងអនាគតដ៏ល្អរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ

ក្រសួងវប្បធម៌សហការជាមួយអង្គការ Antiquities Coalition នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ចាប់ពីថ្ងៃទី០៥ ដល់០៨ ខែកញ្ញាឆ្នាំ២០២២ នៅខេត្តសៀមរាប

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អាស៊ាននិងរដ្ឋជាដៃគូ នៅតែព្រួយបារម្ភពីការគម្រាមកំហែងដល់សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន ក្រោយឧប្បទ្ទវហេតុក្រឡាប់ធ្លាក់ប្រភេទយន្តហោះ Floatplane នៅសហរដ្ឋអាម៉េរិក

ឆ្មាំឆ្នេរសមុទ្រអាមេរិកកំពុងបន្តស្វែងរកមនុស្សបាត់ខ្លួន ក្រោយឧប្បទ្ទវហេតុក្រឡាប់ធ្លាក់ប្រភេទយន្តហោះ Floatplane នៅសហរដ្ឋអាម៉េរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.