អាជ្ញាធរខេត្តសៀមរាប បង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្តកន្លែងសប្បាយដ្ឋាន និងកន្លែងអឺនធឺណិតក្នុងខេត្តសៀមរាប ឲ្យបានទាំងស្រុងនាចុងឆ្នាំ២០១៩
តាមខ្លឹមសារនៃលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ហើយបានផ្ញើជូនឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានបង្ហាញនូវការការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្តកន្លែងសប្បាយដ្ឋាន និងកន្លែងអឺនធឺណិតក្នុងខេត្តសៀមរាប ឲ្យបានជោគជ័យ ដើម្បីសម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុខ្ញុំនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ក្នុងការលុបបំបាត់ការជួញដូរ ...