Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា

ដោយ Pothe Thun
06/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពលរដ្ឋមានសិទ្ធិធ្វើការប្តឹងមន្ត្រីផ្តល់សេវាដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវា
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនកិច្ចសិក្សារបស់យុវជនឆ្នាំ២០២៣ ក្រោមប្រធានបទ «សេវាសាធារណៈសម្រាប់ទាំងអស់គ្នា» របស់ប្រតិភូនៃអង្គការអាក់សិនអេតកម្ពុជា ដើម្បីស្វែងយល់ពីអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យប្រជាពលរដ្ឋខេត្តខេត្តសៀមរាប នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ គឺអាចមានសិទ្ធធ្វើការប្តឹង ចំពោះមន្ត្រីផ្តល់សេវាណា ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជនដែលមកទទួលសេវាក្នុងទីតាំងរបស់ខ្លួន។

លោកស្រី លូង ដាវី បានធ្វើការបញ្ជាក់ពីគោលបំណងរបស់ប្រតិភូ ក្នុងការចូលជួបពិភាក្សាជាមួយ អង្គភាពច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋខេត្ត ដើមី្បឈ្វេងយល់អំពីដំណើរការ ការអនុវត្តល្អៗ បញ្ហាប្រឈម ក្នុងការផ្តល់សេវាសាធារណៈ និងអំពីបញ្ហាប្រឈមរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងការលើកទឹកចិត្តគាំទ្របន្តចូលរួមក្នុងការងារអភិវឌ្ឍន៍សហគមន៍ និងរៀបសូត្រអំពីការអនុវត្តល្អៗ ក្នុងការទទួលការវិភាគ និងការទទួលបានថវិកាជាតិ សម្រាប់ឆ្លើយតបបញ្ហាអំពើហិង្សា ផ្នែកលើយេនឌ័រ និងពិនិត្យ ផ្តល់មតិយោបល់បន្ថែមលើផែនការយុទ្ធនាការរបស់យុវជនតាមឃុំទាំង ១៥នៃខេត្តគោលដៅផងដែរ។

ក្នុងឱកាសនោះ លោក នេត ផល្គុន ក៏បានលើកឡើងអំពីកិច្ចដំណើរការ និងលទ្ធផលការងារ និងបញ្ហាប្រឈម របស់ការិយាល័យក្នុងពេលកិច្ចដំណើរការងារស្នូលរបស់ខ្លួន ដោយឈរលើគោលការណ៍ ដែលក្រសួងបានកំណត់ ក្នុងការអនុវត្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកថា កិច្ចការការិយាល័យប្រជាពលរដ្ឋបានអនុវត្តនោះ ដោយបានផ្តោតទៅលើរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសាធារណៈ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត តាមរយៈការទទួលពាក្យបណ្តឹងដោយផ្ទាល់ តាមរយៈដាត់តាមប្រអប់ តាមរយៈតុពិសេស និងប្រព័ន្ធទូរស័ព្ទជាដើម។ លោកបន្តថា រាល់បណ្តឹងទាំងនោះដែរ គឺផ្តោតសំខាន់លើសវាដីធ្លី (ការធ្វើកម្មសិទ្ធិដីធ្លី ការកាត់ឈ្មោះ )។ ក្នុងនោះដែរ ប្រជាពលរដ្ឋក៏មានសិទ្ធិធ្វើការប្តឹងដល់មន្ត្រីផ្តល់សេវា (មន្ត្រីជួរមុខ) ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើអតិថិជន ដែលមកទទួលសេវា ឬប្តឹងនៅតុពិសេស ដែលប្រចាំការនៅទីនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្តទៀតថា ការិយាល័យប្រជាពលរដ្ឋ គឺគ្មានសិទ្ធសម្រេចឡើយ តែបានធ្វើការសម្របសម្រួល និងធ្វើការស្រាវជ្រាវ តាមរកនូវរាល់លិខិតស្នាមដែលហួសពេលកំណត់ និងយឺត នៅអង្គភាពច្រកចេញចូលតែមួយ ដែលបងប្អូនបានប្តឹងប៉ុណ្ណោះ។ ក្នុងនោះដែរ លោកប្រធានការិយាល័យប្រជាពលរដ្ឋ ក៏បានធ្វើការបកស្រាយបង្ហាញ នូវរាល់សំណួររបស់ប្អូនៗយុវជនដែលបានលើកឡើង ពាក់ព័ន្ធនឹងសេវាសាធារណៈ និងការដាក់វិន័យដល់មន្ត្រី អង្គភាពច្រកចេញចូលតែមួយ ដែលមានកំហុសឆ្គង និងការទទួលថវិកាក្រៅសេវាទៀតផង។

ជាមួយនេះដែរ លោក ម៉ន សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយ ក៏បានដឹកនាំប្រតិភូធ្វើការបង្ហាញ អំពីចរន្តនៃការធ្វើចរាចរណ៍លិខិត នៅក្នុងអង្គភាពច្រក ព្រមទាំងធ្វើការបង្ហាញអំពីការបង់ថវិកាលើសេវា តាមប្រព័ន្ធយន្តការច្រកចេញចូលតែមួយ នៅលើម៉ាស៊ីនទូទាំត់សាច់ប្រាក់ (KIOSK) ដែលមានតម្លៃសេវាទៅតាមប្រភេទ ឯកសារដែលបានដាក់ចូលមក ដោយមន្ត្រីយើងមិនអាចយកលើសពីការកំណត់របស់ក្រសួងបាននោះឡើយ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មន្ត្រីផ្តល់សេវាសាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អាជ្ញាធរជាតិអប្សរាររៀបចំវគ្គបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងប្រាសាទ

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.