Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 

ដោយ Pothe Thun
07/06/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃ ក្នុងខេត្តសៀមរាប 
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បាននិមន្តចូលរួមព្រះរាជាគណកិត្តិយស ព្រះគ្រូព្រះចៅអធិការវត្តនានា ដែលដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណកិត្តិយស ព្រះវិន័យគណខេត្តសៀមរាប ជាព្រះគ្រូសារធម្មបាលអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាម(វត្តកំពង់ក្តី) បាននិមន្តសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូនដល់អតីតអ្នកប្រដាល់ជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០លោក ក្រាក់ សម្ផស្ស  ដែលសព្វថ្ងៃលោកកំពុងតែបើកក្លឹបបង្ហាត់ប្រដាល់ក្បាច់គុនខ្មែរ ដែលស្ថិតនៅភូមិទួលគ្រួស ឃុំទួលគ្រួស ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានកូនសិស្សចំនួនប្រមាណជាង ៣០នាក់។ ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន  ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឍដីកាអោយដឹងថា ព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ដើម្បីចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល និងដើម្បីលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិផងនោះ ហើយព្រមទាំងបានមើលឃើញអំពីជីវភាពរបស់អតីតអ្នកប្រដាល់ ក្រាក់ សម្ភស្ស ដែលល្បីល្បាញខាងទម្ងន់ជើងផ្តាច់ព្រលឹងមានជីវភាពរស់នៅលំបាកហើយបានយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់គុណខ្មែរ ដោយរូបលោកកំពុងតែបើកក្លឹបប្រដាល់ ដើម្បីបង្ហាត់ និងបណ្តុះបណ្តាលយុវជន ដែលស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិ ។ ព្រះគ្រូចៅអធិការវត្តប្រាសាទគោក បានមានសង្ឃដីកាអោយដឹងបន្ថែមទៀតថា ការនិមន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមកជូនដល់លោក ក្រាក់ សម្ភស្ស នាពេលនេះគឺបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋណា ដែលមានជីវភាពខ្វះខាត ឬក៏មានការជួបការលំបាក ជួបហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗណាមួយផងដែរ។ ក្នុងឱកាសនោះដែរព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន  ក៏បានមានសង្ឃដីកាសំណូមពរឱ្យយុវជននានាចូលរួមហ្វឹកហាត់ឱ្យបានច្រើនកុះករ ដើម្បីសុខភាពផង ថែរក្សាកេរមរតកខ្មែរផង និងដើម្បីធ្វលឲ្យជីវភាពយើងល្អប្រសើរផងដែរ។ ម្យ៉ាងទៀតរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមតទៅថ្ងៃអនាគត។ គ្រឿងឧបភោគបរិភោគ ដែលព្រះគ្រូចៅអធិការវត្តនានាក្នុងខេត្ត យកទៅជូនលោក ក្រាក់ សម្ផស្ស  នាពេលនោះមានដូចជា៖ អង្ករចំនួន ៣០០គីឡូក្រាម, ទឹកត្រី ១កេសនិង១យួរ, អំបិល ៤គីឡូក្រាម, ត្រីខ ៥យួរ, ត្រីផ្អក ១ធុង ព្រមទាំងថវិកាចំនួន ៦០ដុល្លារ និង ១០០,០០០រៀល ផងដែរ៕

អត្ថបទ និងរូបភាព: លោកទ្រា ពន្លឺ កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: អតីតអ្នកប្រដាល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.