Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

ដោយ Pothe Thun
07/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារប៉ាស៊ីហ្វិកខេត្តសៀមរាប អគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ឋសង្គមស៊ីវិល បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប ដើម្បីជាការរឹតចំនងមិត្តភាពសាមគ្គីភាពសំដៅពង្រឹងកិច្ចសហប្រតិបត្តការកាន់តែជិតស្និទ្ឋរវាងវេទិកាសម្ព័ន្ឋសង្គមស៊ីវិលជាមួយអង្គការសង្គមស៊ីវិល សមាគម សហគមន៍នានាដែលកំពុងមានសកម្មភាពក្នុងខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ឋសង្គមស៊ីវិល (វ.ស.ស) បានថ្លែងថា សង្គមស៊ីវិលជាសសរស្តម្ភដ៏សំខាន់មួយដែលទ្រទ្រង់ឱ្យការអភិវឌ្ឍសង្គមជាតិ ជាមួយនឹងការកំណត់គោលនយោបាយធំៗរបស់រាជរដ្ឋាភិបាលសម្រាប់តម្រង់ទិសដឹកនាំប្រទេសទៅមុខដែលទាមទារឱ្យមានការចូលរួមជាចាំបាច់របស់អង្គការសង្គមស៊ីវិល។ ក្នុងនោះរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម ជាមួយគ្រប់ភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ អង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ដែលបានសហការល្អជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងខិតខំបំពេញការងាររបស់ខ្លួននាពេលកន្លងមក សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ដូច្នេះសូមបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយការយល់ច្រឡំចំពោះគ្នា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈានទៅបង្កើតភាពជាដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុង ការបំពេញការងាររបស់ខ្លួន មិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់ បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរឲ្យដឹងថា វេទិកាសម្ព័ន្ឋសង្គមស៊ីវិល (វ.ស.ស) ក្នុងគោលបំណងសម្របសម្រួលការងារសង្គមស៊ីវិលដើម្បីសម្រេចឱ្យបាននូវសុដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា។ ប្រមូលផ្តុំទស្សនៈ និងមតិយោបល់ពីសំនាក់ក្រុមបញ្ញាវ័ន្ត ក្រុមអ្នកស្រាវជ្រាវ បណ្ឌិតសភាចារ្យ និងសង្គមស៊ីវិលតាមរយៈការពិភាក្សា និងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ លទ្ឋផលនៃកិច្ចពិភាក្សា និងស្រាវជ្រាវនឹងត្រូវត្រូវប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំនូវសំណើរគោលនយោបាយថ្មីៗដែលបំរើឱ្យផលប្រយោជន៍សាធារណៈតាមគោលការណ៍ស្ម័គ្រចិត្ត។ ជាមួយគ្នានេះ វ.ស.ស ជាស្ថាប័នដែលត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទីឱ្យសម្របសម្រួលការងាររវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ដើម្បីសម្រេចឱ្យបាននូវសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា មានទិសដៅអនុវត្តនឹងបន្តចូលរួមចំណែកកសាងសុខដុមនីយកម្មសង្គម និងពង្រឹងតួនាទីអង្គការសង្គមស៊ីវិល ដើម្បីចូលរួមកាន់តែសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ឋជាមួយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តដើម្បីបន្តការលើកកម្ពស់សមត្ថភាពនិងការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍមូលដ្ឋានសម្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វេទិកាសម្ព័ន្ឋសង្គមស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.