Tag: វេទិកាសម្ព័ន្ឋសង្គមស៊ីវិល

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារប៉ាស៊ីហ្វិកខេត្តសៀមរាប អគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ឋសង្គមស៊ីវិល បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប ដើម្បីជាការរឹតចំនងមិត្តភាពសាមគ្គីភាពសំដៅពង្រឹងកិច្ចសហប្រតិបត្តការកាន់តែជិតស្និទ្ឋរវាងវេទិកាសម្ព័ន្ឋសង្គមស៊ីវិលជាមួយអង្គការសង្គមស៊ីវិល សមាគម សហគមន៍នានាដែលកំពុងមានសកម្មភាពក្នុងខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ឋសង្គមស៊ីវិល (វ.ស.ស) បានថ្លែងថា សង្គមស៊ីវិលជាសសរស្តម្ភដ៏សំខាន់មួយដែលទ្រទ្រង់ឱ្យការអភិវឌ្ឍសង្គមជាតិ ជាមួយនឹងការកំណត់គោលនយោបាយធំៗរបស់រាជរដ្ឋាភិបាលសម្រាប់តម្រង់ទិសដឹកនាំប្រទេសទៅមុខដែលទាមទារឱ្យមានការចូលរួមជាចាំបាច់របស់អង្គការសង្គមស៊ីវិល។ ក្នុងនោះរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម ...

Recommended

សូម Like និង Follow ពួកយើង