Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

ដោយ Pothe Thun
08/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ
394
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានរំពឹងខ្ពស់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់នូវផ្លែផ្កាល្អដល់កម្ពុជា ជាពិសេសជំរុញដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប កាន់តែមានភាពរស់រវើកគ្រប់រដូវកាល។

ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប លោក សែតកៅ ហ្វីលីព បានលើកឡើងនៅថ្ងៃទី៨ ខែមិថុនានេះថា គម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ពីភ្នំពេញមកខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដំណឹងមួយដ៏ល្អ ជាពិសេសអ្នកខេត្តសៀមរាប ព្រោះថាផ្លូវនេះ នឹងជំរុញឲ្យអ្នកទេសចរក្នុងស្រុកមកលេងខេត្តសៀមរាបច្រើន ដោយពួកគាត់បានចំណាយពេលធ្វើដំណើរក្នុងរយៈពេលខ្លី តែអាចស្នាក់នៅ និងដើរលេងកម្សាន្តបានយូរ។ ជាមួយគ្នានេះផ្លូវល្បឿនលឿននេះ ក៏ជាការជំរុញសកម្មភាពទេសចរតាមផ្លូវគោក ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត រវាងកម្ពុជា និងប្រទេសថៃ មានតម្លាភាព និងមានសកម្មភាពគ្រប់ពេលវេលា ជាពិសេសផ្លូវល្បឿនលឿន ក៏ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយចំណែកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងលើក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់របស់ចិន ដោយក្នុងនោះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា យ៉ាងយូរ ៦ខែទៀត ការសិក្សាលម្អិតដោយក្រុមហ៊ុមចិនលើគំរោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា ជំហានទី១ ពីភ្នំពេញទៅសៀមរាបនឹងត្រូវបញ្ចប់ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារអន្តរក្រសួងយើងដើម្បីពិនិត្យលើទម្រង់ផ្លូវថាពីណាទៅណា កន្លែងណាមានស្ពាន រឺក៏ទាក់ទងនឹងផលប៉ះពាល់ជាដើម។ ចំពោះផ្លូវល្បឿនលឿនទី៣កម្ពុជាជំហានទី១ ពីភ្នំពេញទៅខេត្តសៀមរាប ដែលជាផ្លូវថ្មីនេះមានប្រវែងប្រមាណ ២៥០គីឡូម៉ែត្រ អាចនឹងត្រូវប្រើប្រាស់ថវិកាប៉ានស្មានសម្រាប់ការសាងសង់ប្រមាណ ២៥០០លានដុល្លារ ខណៈសម្រាប់ការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាកន្លងទៅជាមធ្យមគឺអស់ប្រមាណ ១០លានដុល្លារក្នុង១គីឡូម៉ែត្រ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា សម្រាប់ផ្លូវល្បឿនលឿនទី៣នេះ គឺមានការសាងសង់២ដំណាក់កាល ដោយតំណាក់កាលទី១នេះ គឺពីភ្នំពេញទៅសៀមរាបចំងាយប្រមាណ ២៥០គីឡូម៉ែត្រ និងតំណាក់កាលទី២ គឺពីសៀមរាបទៅប៉ោយប៉ែតដែលនឹងមានប្រវែងមាណ ១៥០គីឡូម៉ែត្រ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវល្បឿនលឿន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

តំណាងរាស្ត្រមណ្ឌលសៀមរាប ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.