Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

ដោយ Pothe Thun
09/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាផ្សព្វ ផ្សាយ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការនិង ការិយាល័យគ្រប់គ្រងទឹកកខ្វក់ មកពី២៤ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១២៣នាក់ ក្រោមវត្តមានរបស់ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីជំនាញមកពីខេត្តទាំង២៤ ក្នុងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម សួន ភារិទ្ធ លើកឡើងថា ក្នុងគោលបំណងនៃអង្គសិក្ខាសាលានេះ គឺការរៀបចំចងក្រងសៀវភៅគោលការណ៍ណែនាំបច្ចេកទេស ដោយផ្តល់នូវគោលការណ៍ វិធីសាស្ត្រ និងស្តង់ដារ ការណែនាំបច្ចេកទេសចាំបាច់នានា ដែលសមស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ពិសេសសៀវភៅនេះ ត្រូវកំណត់ប្រើប្រាស់ជាឯកសារគោល សម្រាប់រៀបចំនូវផែនការអភិវឌ្ឍ និងការសិក្សាគម្រោងដើម្បីសាងសង់ ប្រតិបត្តិការ និងការថែនាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានសង្គតិភាពបច្ចេកទេស។

ឯកឧត្តមបន្តទៀតថា ដោយទទួលបានគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញបច្ចេកទេស JICA បានពួតដៃគ្នារៀបចំសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជំនួយ និងផ្តល់ការណែនាំបច្ចេកទេស នៅក្នុងការរៀបចំធ្វើផែនការអភិវឌ្ឍ និង ការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រោះវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ គឺផ្តោតលើការកែលម្អបរិស្ថាន និងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមទៀតថា ក្នុងបរិបទនេះ ក្រសួងកំពុងតែធ្វើការងារយ៉ាងសកម្ម និងមមាញឹក ជាមួយភាគីពាក់ព័ន្ធនានា រួមទាំងស្ថាប័នជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការស្វះស្វែង រកនូវដំណោះស្រាយចាំបាច់ រួមទាំងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំនូវគោលនយោបាយយុទ្ធសាស្ត្រ ឯកសារបច្ចេកទេស និងបទដ្ឋានគតិយុត្តិចាំបាច់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវនេះអាចធ្វើទៅបានប្រកបដោយ បរិយាប័ន្ន មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តភាព ពិសេសការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងលើកកំពស់គុណភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ឲ្យកាន់តែប្រសើរឡើង ដែលជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង។

គួររំលឹកថា នៅក្នុងអង្គសិក្ខាសាលានោះ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានធ្វើនូវបទបង្ហាញ អំពីសកម្មភាពរបស់ស្ថានីយ៍ប្រព្រឹត្តកម្មប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ គឺការកែលម្អអនាម័យសាធារណៈនិងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ) ក្នុងនោះក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប។

ក្នុងនោះដែរក៏មានធ្វើបទបង្ហាញ អំពីសកម្មភាពលទ្ធផលគ្រប់គ្របប្រព័ន្ធលូទឹកកខ្វក់ និង ការសាងសង់ ថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ របស់នាយកដ្ឋាន និង បណ្តាស្ថានីយ៍បូម និង ចម្រោះទឹកកខ្វក់ ខេត្ត ក្រុង និង អំពីស្ថានភាព បច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សួន ភារិទ្ធ បានដឹកនាំប្រតិភូសិក្ខាកាមទាំង២៤ខេត្ត ចុះទស្សនកិច្ចសិក្សា ស្វែងយល់នូវស្ថានីយ៍បូមទឹកកខ្វក់ (វត្តចក) និង ស្ថានីយ៍ប្រព្រឹត្តិកម្មប្រព្រឹត្តិកម្មទឹកកខ្វក់ ព្រមទាំងស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ដែលទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN)ចំនួន៩សែនអ៊ឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)៤សែនអ៊ឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP)ចំនួន៤សែនអ៊ឺរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន១លាន៧០០ពាន់អ៊ឺរ៉ូ ហើយនៅពេលដំណើរ នឹងផលិតសរីរាង្គ ក្នុងមួយឆ្នាំបាន ៥០០តោន៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ប្រព័ន្ធទឹកកខ្វក់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាប ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់ 

អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.