Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់ 

ដោយ Pothe Thun
13/06/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់ 
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកជំនាញគ្រប់គ្រងការជួសជុលការដ្ឋានស្ពានហាលឆ្លងកសិន្ធុទឹករបស់ប្រាសាទអង្គរវត្ត ឱ្យដឹងថា ដំណើរការជួសជុលស្ពានរាលហាលនេះ ជិតរួចរាល់ជាស្ថាពរហើយ ដោយអ្នកជំនាញកំពុងកែលម្អបន្ដិចបន្តួច ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។

លោក អន សុភាព មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ីអង្គរលើកទី៣៧ ដែលធ្វើឡើងខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ។លោកបន្ដថា មកដល់ពេលនេះ ការជួសជុលរចនាសម្ព័ន្ធទូទៅរបស់ស្ពានហាលអង្គរវត្តស្ទើរតែចប់ទាំងស្រុង ប៉ុន្តែនៅសល់តែការងារកែលម្អតិចតួចប៉ុណ្ណោះ។ លោក អន សុភាព មានប្រសាសន៍ទៀតថា ក្រុមអ្នកជំនាញADHOC នៃគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បានបានទៅពិនិត្យមើល ដោយបានតម្រូវឱ្យក្រុមការងារជួសជុលកែលម្អត្រង់កន្លែងគ្រលុកមួយចំនួនឱ្យល្អប្រសើរឡើង ដើម្បីសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ដែលត្រូវដើរឆ្លងកាត់។ ចាប់តាំងពីឆ្នាំ២០១៦មក សាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តន៍គំរោងជួសជុលស្ពានហាលរបស់ប្រាសាទអង្គរវត្តដំណាក់កាលទី២ ប្រវែងសរុបជិត ១០០ម៉ែត្រ។

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក សាតុរឹ មីវ៉ា តំណាងមជ្ឈមណ្ឌលអាស៊ីសូហ្វីយ៉ា មានប្រសាសន៍ថា នៅក្នុងគំរោងជួសជុលស្ពានហាលនៃប្រាសាទអង្គវត្តដំណាក់ទី២នេះ ការជួសជុលគឺធ្វើឡើងតាមអនុសាសន៍របស់ គណ:កម្មាធិការ(អាយ ស៊ី ស៊ី-អង្គរ) ដោយមិនរុះរើជញ្ជាំងថ្មបាយក្រៀមរបស់ស្ពានបុរាណនោះទេ។លោកបញ្ជាក់ទៀតថា ថ្វីត្បិតតែគំរោងជួសជុលស្ពានហាលរបស់ប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ហើយត្រៀមបើកឱ្យភ្ញៀវទេសចរណ៍បានដើរឆ្លងកាត់នៅពេលឆាប់ៗ ហើយក្រុមការងារនៅតែធ្វើការតាមដានអំពីការប្រែប្រួលរបស់វា យ៉ាងហោចណាស់ក៏ប្រើរយ:ពេលពី៣-៥ឆ្នាំទៅមុខទៀតដែរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: ស្ពានហាលប្រាសាទអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពីការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន នៅខេត្តសៀមរាប

សិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពីការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន នៅខេត្តសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់

តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.