Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់

ដោយ Pothe Thun
13/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមនឹងក្រុមការងារខេត្តចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំកំពង់ថ្លូវ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណទៅលើការងារអាទិភាពជាច្រើនក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពទូទាំងប្រទេស។ ដោយឡែកស្រុកក្រឡាញ់ ក៏ទទួលបានពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋាន ដើម្បីបង្រួមគម្លាតពីទីក្រុងទៅទីជនបទ ព្រមទាំងបានធ្វើឱ្យតំបន់ជនបទ និងទីប្រជុំជន ដែលមានជាអាទិ៍សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និងផលិតកម្មផ្សេងៗ។ល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានថ្លែងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាពិតជាមានមោទនភាព និងកិត្យានុភាពជាតិជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងក្នុងអំឡុងសកលលោកទាំងមូលជួបវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ សម្តេចបានស្វះស្វែងរកវ៉ាក់សាំងយកមកចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ បន្ថែមពីនេះ កម្ពុជាក៏បានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូកនិងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សៀង ណាំ មានប្រសាសន៍ទៀតថា ការអភិវឌ្ឍលើសមិទ្ឋផលនានា នៅគ្រប់ទីកន្លែងអាចរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ សែន ដែលជាមគ្គុទេសឯកក្នុងការផ្សះផ្សារ និងបង្រួបបង្រួមជាតិឱ្យរស់នៅក្រោមដំបូលសន្តិភាពតែមួយ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារថែរក្សាសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ បំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ។ សូមចូលរួមថែរក្សាការពារនូវរាល់សមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាដរាបតរៀងទៅ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំណាងរាស្ត្រ​មណ្ឌល​សៀមរាបស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.