Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

ដោយ Pothe Thun
14/06/2023
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ក្រុមហ៊ុនយ៉ាម៉ូតូហ្គ្រីន របស់ប្រទេសជប៉ុន បានចុះសិក្សាពិនិត្យមើលទីតាំងសម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។

លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង និងខេត្ដឧត្ដរមានជ័យ ។ លោកបានបន្ដថា លោកបានសហការជាមួយរដ្ឋបាលខេត្ដសៀមរាប ចុះពិនិត្យរកទីតាំងដីឱ្យប្រជាពលរដ្ឋ ដាំតាសក់ផ្អែមនេះឡើងវិញ ដោយក្រុមហ៊ុនផ្ដល់បច្ចេកទេស ផ្ទះសំណាញ់ និងក្រុមហ៊ុនរបស់លោកជាអ្នកប្រមូលទិញ សម្រាប់លក់ក្នុងស្រុក និងនំាចេញទៅក្រៅប្រទេស។ លោកបានបន្ដថា ការដាំតាសក់ផ្អែមនេះ គឺជាផ្នែកមួយជួយឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនោះ ក៏ដូចជាប្រជាពលរដ្ឋ ដែលទើបស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរមានមុខរបរប្រចាំថ្ងៃ ស្របពេលដែលតាសក់នោះមានតម្លៃខ្ពស់ អាចជួយបង្កើនជីវភាពពួកគាត់បាន។លោកបានបន្ដថា ផ្លែតាសក់ផ្អែមគឺមានប្រជាពលរដ្ឋនៅខេត្ដបាត់ដំបង បានអនុវត្ដគម្រោងនេះ ទទួលបានទីផ្សារខ្ពស់ ហើយងាយស្រួលដាំដុះ។ តាសក់ផ្អែម ជាប្រភេទដំណាំវល្លិ៍មានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ២០០៥។

លោក ហេង ហំ គណ:កម្មការសហគមន៍សុវត្ថិភាពបន្ទាយស្រី មានប្រសាសន៍ថា ការដាំតាសក់ផ្អែមបានអវត្ដមានជាច្រើនឆ្នាំមកហើយដោយចាប់ផ្ដើមតាំងពីឆ្នាំ២០០៦មកម្លេះ ដោយសារគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការខ្វះបច្ចេកទេសដាំដុះជាដើម ដែលធ្វើឱ្យបាត់បង់ទីផ្សារ។ លោកបានបន្ដថា ប្រជាកសិករនៅស្រុកបន្ទាយស្រីស្វាគមន៍ចំពោះការជួយជ្រោមជ្រែងឱ្យដាំតាសក់ផ្អែមឡើងវិញពីក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន ប៉ុន្ដែលោកត្រូវស្នើសុំជួយទាំងបច្ចេកទេស គ្រាប់ពូជ រោងសុវត្ថិភាពសម្រាប់ដាំដុះផងដែរ ខណ:ដែលពួកគាត់មានបទពិសោធន៍ដាំដុះនៅហាលវាល។លោកថា គម្រោងនេះនឹងធ្វើប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រោះនៅស្រុកនេះមានប្រជាពលរដ្ឋទៅរស់នៅច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

បើតាមអ្នកជំនាញជប៉ុន បានលើកឡើងថា ដំណាំតាសក់ផ្អែមនេះត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ព្រោះវាងាយឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម។ ដូច្នេះកសិករគួរជ្រើសរើស រដូវដាំដុះដំណាំនេះឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: តាសក់ផ្អែម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

អាជ្ញាធរខេត្តសៀមរាប បន្តយុទ្ធនាការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់នៅតែកើតមានរាងរាល់ថ្ងៃនៅទូទាំងប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.