Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

ដោយ Pothe Thun
13/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បាន បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌ និងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ។
កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា បានប្រព្រឹត្តិទៅរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែមិថុនា។

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជានិងលោក Ichitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះ នឹងពិនិត្យមើលលើចំណុចជាច្រើនដូចជាតាមដានឡើងវិញលើអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ និងរបាយការណ៍សកម្មភាពក្រុមបច្ចេកទេសជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារ:នេះសម្រាប់ជាឯសារយោង) និងដើម្បីសង្ខេបផែនការការងារសម្រាប់រយ:ពេលប្រាំមួយខែបន្ទាប់។ ជាមួយគ្នានេះដែរ ក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្តនៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនីរតី ការជួសជុលពិដាននៅស្លាបរោងទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូង និងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។

បន្ថែមលើនេះដែរគណ:កម្មាធិការ អាយ ស៊ី ស៊ីអង្គរ ក៏បានតាមដានអនុសាសន៍ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ និងបារាយណ៍ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទចៅសាយទេវតា ការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែ និងការបណ្តុះបណ្តាលការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី ព្រមទាំងតាមដានលើអនុសាសន៍ នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព: មន្ត្រីព័ត៌មាន នៃមន្ទីរព័ត៌មានខេត្តសៀមរាប កែសម្រួលដោយ លីវ សុខុន!!!

Tags: ICC-Angkor
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

យោធភូមិភាគទី៤ បើកកិច្ចប្រជុំពិភាក្សាចុះត្រួតពិនិត្យទីតាំងចម្ការមីនព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជនក្នុងស្រុកបន្ទាយស្រីជិត៨០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.