Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពីការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន នៅខេត្តសៀមរាប

ដោយ Pothe Thun
13/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពីការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន នៅខេត្តសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពី “ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន” នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២-១៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្ម ដោយមានអ្នកចូលរួមប្រមាណ ៣.៥០០នាក់។ 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អង្គសិក្ខាសាលានាពេលនេះ គឹវាមានសារ:សំខាន់ខ្លាំងណាស់ ក្នុងការអបរំផ្លូវចិត្តឲ្យយើងប្រព្រឹត្តិល្អ ដាស់តឿនសតិអារម្មណ៍ផ្លូវចិត្ត កុំឲ្យគិតធុញថប់ច្រើនពេក យើងត្រូវចេះប្រើចិត្តឲ្យបានស្ងប់រំងាប់ កុំក្តៅក្រហាយត្រូវចេះអត់ធ្មត់ ហើយសិក្ខាសាលានេះដែរ បានផ្តល់វគ្គអប់រំផ្សព្វផ្សាយអំពីការអប់រំសុខភាពផ្លូវចិត្ត គោលលបំណងសំខាន់ៗ នៃការផ្សព្វផ្សាយ គឺអ្នកចូលរួមនឹងទទួលបាននូវខ្លឹមសារអំពីសុខភាព សុខភាពផ្លូវចិត្ត និងការតានតឹងចិត្តដែលមានផលវិបាកនៃការតានតឹងផ្លូវចិត្ត យើងត្រូវចេះរបៀបជួយខ្លួនឯងដោយការគិតល្អ គិតត្រូវដោយខ្លួនឯង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបណ្ឌិត បានបន្តថាការអប់រំផ្លូវចិត្ត វាគឺជាគន្លឹះសំខាន់ៗ ក្នុងការកាត់បន្ថយនូវភាពតានតឹងផ្លូវចិត្ត និងការរកជំនួយប្រឹក្សាយោបល់ពីអ្នកជំនាញសុខភាពផ្លូវចិត្ត។ បញ្ហាធ្លាក់ទឹកចិត្តអាចកើតមានទូទៅចំពោះមនុស្សគ្រប់រូប ហើយវាអាចកើតមានញឹកញាប់ ក្នុងជីវិតរបស់បុគ្គលម្នាក់ៗ ទាំងនេះជាសញ្ញាមួយចំនួនសម្គាល់ថាអ្នកមានជំងឺធ្លាក់ទឹកចិត្ត បាក់ទឹកទឹក អារម្មណ៍ក្រៀមក្រំខុសធម្មតា បាត់បង់ចំណង់ចំណូលចិត្ត ឬភាពរីករាយក្នុងសកម្មភាពដែលធ្លាប់ចូលចិត្តកន្លងមក បាត់បង់ថាមពលនិងគ្មានកម្លាំងកំហែង បាត់បង់ទំនុកចិត្ត មានអារម្មណ៍ស្តីបន្ទោសខ្លួនឯង ពិបាកផ្ចង់អារម្មណ៍ឬបំពេញការងារប្រចាំថ្ងៃ ចង់ស្លាប់ ពិបាកគេង និងប្រែប្រួលការញ៉ាំជាដើម។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺយើងរួមគ្នាប្រមូលផ្ដុំគំនិតយោបល់ល្អៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៏នានា តាមរយះការផ្ដល់នៅចំណេះដឹងជាមូលដ្ឋាននិងឱកាសការងារផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សិក្ខាសាលាអប់រំផ្លូវចិត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់

តំណាងរាស្ត្រមណ្ឌលសៀមរាប និងអាជ្ញាធរខេត្ត អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកក្រឡាញ់

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

គណ:កម្មាធិការអាយ ស៊ី ស៊ី-អង្គរ ជួបប្រជុំបច្ចេកទេសលើកទី៣៧ ស្ដីពីការងារបេតិភណ្ឌ និងរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប !

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

ក្រុមហ៊ុនជប៉ុនសិក្សាគម្រោងឱ្យពលរដ្ឋខ្មែរ នៅស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែម ឬតាសក់ផ្អែម បន្ទាប់ពីអវត្ដមានច្រើនឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.