Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ដោយ Pothe Thun
08/06/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួមនឹងវត្តមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរអប្សារា លោកលោកស្រីអាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្ត ដោយកិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម។

ក្នុងកិច្ចប្រជុំនេះដែរ ក្រុមប្រឹក្សាខេត្តបានអនុម័តទៅរបៀបវារៈ ៤ចំណុច ព្រមទាំងបានអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ និងរបាយការប្រចាំខែឧសភា របស់រដ្ឋបាលខេត្តរួចមក សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងនូវបញ្ហាមួយចំនួន ពីបញ្ហាលើការមិនទាន់តម្លើងបង្គោលភ្លើងបំភ្លឺដងផ្លូវ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ សំខាន់កុមារនៅរដូវភ្លៀងធ្លាក់ ពីជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈិក ព្រមទាំងបញ្ហានៅពេលមានផ្គរន្ទះ និងស្នើសុំធ្វើការកែតម្រូវខ្លឹមអត្ថន័យនៅក្នុងរបាយការណ៍ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការបកស្រាយ ព្រមទាំងបានអនុញ្ញាតិជូនអស់លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការបំភ្លឺជូនអង្គប្រជុំ។ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរក្រុងស្រុក ត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាភាពរបស់ប្រជាពលរដ្ឋ នៅក្នុងរដូវមានភ្លៀងធ្លាក់នេះ តែងតែបង្កឲ្យកើតមានជំងឺគ្រុនចាញ់ គ្រុនឈាម និងគ្រុនឈិក សំខាន់លើកុមារក៏ដូចមនុស្សគ្រប់វ័យ។ ជាមួយគ្នានោះឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរជាតិអប្សរា សុំឲ្យមានការយោគយល់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលស្ម័ត្រចិត្តផ្លាស់ទៅកាន់ទីតាំងថ្មី ភូមិអភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ក្នុងការរុះរើផ្ទះសម្បែងបងប្អូន ក្នុងរដូវភ្លៀងធ្លាក់ដែលបង្កការលំបាកដល់បងប្អូន។

មានមតិបូកសរុបកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន ថ្លែងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរខេត្ត/ក្រុង/ស្រុកទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប ព្រមទាំងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ , ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.