Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ

ដោយ Pothe Thun
07/06/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សា គឺបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពភ្នែកដល់ក្រុមយុវជនជាសិស្សវិទ្យាល័យអង្គរ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា យោងតាមការអង្កេតរហ័សពីស្ថានភាពពិការភ្នែកដែលអាចបង្ការបាននៅឆ្នាំ២០១៩ បានបង្ហាញថា អត្រាប្រើវ៉ាឡង់នៃភាពពិការភ្នែកត្រូវបានប៉ាន់ស្មានថាមានប្រមាណជា ០.៣៧% ក្នុងចំណោមប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ហើយមូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែក គឺមានរហូតដល់ ៨០.៤% ដែលបណ្តាលមកពីជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព។ ហើយបើតាមការអង្កេតដាច់ដោយឡែកមួយទៀតអំពីបញ្ហាកំហុសកំណុំរូបភាពក្នុងចំណោមកុមារតាមសាលារៀនលើក្រុមអាយុ១១ដល់១៤ឆ្នាំ នៅកម្ពុជាក្នុងឆ្នាំ២០១២ បង្ហាញថា កុមារនៅតាមទីប្រជុំជន/ទីក្រុង ប្រមាណជា ១៣% មានបញ្ហាកំហុសកំណុំរូបភាព ឬ ភ្នែកម្ហូប។

លោកជំទាវកិត្តិបណ្ឌិត មានប្រសាសន៍ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងអប់រំ បានសហការជាមួយនឹងមូលនិធិហ្វ្រេដហូឡូ អនុវត្តគម្រោងបង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនៅកម្ពុជា ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក និងឆ្លើយតបចំពោះការរីកចម្រើនន វិស័យបច្ចេកវិទ្យា ដែលតម្រូវការប្រើប្រាស់ភ្នែកកាន់តែកើនឡើងរាល់ថ្ងៃ។ ក្នុងនោះក្រសួងកិច្ចការនាវីកំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយអប់រំសុខភាពភ្នែក និងប្រាប់ពីសេវាពិនិត្យ ព្យាបាលដែលមាន និងតម្រូវការវ៉ែនតា តាមរយៈយុទ្ធសាស្ត្រដែលមានការចូលរួមពីសហគមន៍។ លើសពីនេះទៅទៀត គម្រោងបាននឹងកំពុងរៀបចំផែនការ បើកយុទ្ធនាការថ្នាក់ជាតិ (SEE NOW Campaign) អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែក និងជំរុញឱ្យប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកទៅទទួលសេវាក្នុងចំណោមប្រជាជនទូទៅ និង រួមទាំងសិស្សានុស្ស នៅតាមសាលារៀនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បាក់ តូក្យូ ប្រធានអង្គការមូលនិធិហ្វ្រេតហូឡូ បានឲ្យដឹងថា សម្រាប់កម្មវិធីដែលរៀបចំឡើងនេះដែរ គឺដើម្បីផ្តល់ចំណេះដឹងដល់សិស្សានុសិស្សទាំងអស់ឱ្យយល់ដឹងកាន់តែច្បាស់ពីសុខភាពភ្នែក ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប និងជួយដោះស្រាយបញ្ហា កំហុសកំណុំរូបភាព ដែលធ្វើឱ្យយើងមើលឃើញមិនច្បាស់ ទៅជាមើលឃើញច្បាស់។ ក្នុងណើមានបញ្ហាកំហុសកំណុំរូបភាព ៤ប្រភេទដែលយើងផ្ដោតសំខាន់រួមមាន៖ ភ្នែកម្ហូប ដែលជាភ្នែកមើលឆ្ងាយមិនច្បាស់ តែមើលជិតច្បាស់, ភ្នែកប្រេះប៊ីត ដែលអាចមើលវត្ថុតូចៗនៅទីជិតមិនច្បាស់ វាកើតឡើងចំពោះមនុស្សមានវ័យចាប់ពីអាយុ ៤០ឡើងទៅ តែមើលឆ្ងាយមានលក្ខណៈធម្មតា, ភ្នែកអាស្ទិកម៉ាត ជាភ្នែកដែលមើលជិត ឬមើលឆ្ងាយមិនច្បាស់ ឃើញរូបភាពជាស្រមោល ព្រិល ជារលក ឬផ្អៀងៗ និងភ្នែកអ៊ីពែរម៉េត្រូប ដែលជាភ្នែកដែលមើលទាំងជិត និងឆ្ងាយមិនច្បាស់។ បញ្ហាកំហុសកំណុំរូបភាពទាំង ៤ប្រភេទនេះ គឺយើងអាចបង្ការបានតាមរយៈការប្រើប្រាស់វ៉ែនតាឱ្យបានត្រឹមត្រូវ ដូចនេះត្រូវយកចិត្តទុកដាក់ថែរក្សាភ្នែករបស់អ្នក។

ក្នុងឱកាសនោះដែរ លោក អ៊ឹង គឺមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសុខភាពភ្នែករបស់ក្មួយៗ ប្រសិនបើក្មួយៗមានបញ្ហាពិបាកក្នុងការមើលទោះមើលជិត ឬមើលឆ្ងាយ មើលមិនច្បាស់ មើលទៅព្រាលៗ សូមក្មួយៗប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសភ្នែក ដើម្បីជួយក្មួយៗឱ្យមើលឃើញបានច្បាស់ល្អឡើងវិញ។ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពភ្នែក និងប្រើប្រាស់ភ្នែកឱ្យបានត្រឹមត្រូវ កុំលេងហ្គេមអេឡិចត្រូនិក មើលទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ លើសពី ២ម៉ោងក្នុង១ថ្ងៃ ត្រូវអង្គុយមើលទូរទស្សន៍យ៉ាងតិចប្រហែល៣ម៉ែត្រពីទូរទស្សន៍ និងឧស្សាហ៍ព្រិចភ្នែក ហើយត្រូវអង្គុយយ៉ាងតិច ៣០សង់ទីម៉ែត្រ ពីអេក្រង់កុំព្យូទ័រ បរិភោគអាហារមានតុល្យភាព សារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយយើងផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: សុខភាពភ្នែក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ឯកឧត្តម អ៊ាន ឃុន ដឹកនាំបើកកិច្ចប្រជុំសាមញ្ញាលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ថាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងផ្តល់ផ្លែផ្កាល្អសម្រាប់ខេត្តទេសចរណ៍មួយនេះ

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

អាជ្ញាធរជាតិអប្សរានិងប្រទេសនូវែលហ្សឺឡង់ ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៃគំរោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចីរភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.