ការវាយតម្លៃប៉ាន់ប្រមាណក្រោយមានគ្រោះមហន្តរាយគឺជាកត្តាសំខាន់បំផុតក្នុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះឱ្យទាន់ពេលវេលា
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការប៉ាន់ប្រមាណបន្ទាន់ក្រោយមានគ្រោះមហន្តរាយនៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នេះ ឯកឧត្តម ញឹក ប៊ុនរិទ្ធ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា កន្លងមកនេះ ប្រទេសកម្ពុជាបានជួបនូវគ្រោះមហន្តរាយផ្សេងៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ សំណង់ អគារសាលារៀន ផ្ទះសម្បែង ទីសាធារណៈ ដំណាំ បាត់បង់ជីវិតមនុស្ស សត្វ ធ្វើឱ្យបរិស្ថានកង្វក់ បង្កជាជំងឺរាករូស ...