សាធារណរដ្ឋកូរ៉េ ពេញចិត្តចំពោះការអនុវត្តគម្រោងសាកល្បងភូមិគំរូនៅកម្ពុជា ក្រោមជំនួយឥតសំណងជិត៩លានដុល្លារ ខណៈមន្ត្រីកម្ពុជាអះអាងថា ក្រសួងអភិវឌ្ឍន៍ជនបទនឹងទទួលមើលការខុសត្រូវលើគម្រោង និង បន្តភាពជាម្ចាស់នៃសហគមន៍
លោក អឿន ធារិទ្ធិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រោមជំនួយឥតសំណងជាថវិកាជិត៩លានដុល្លារអាម៉េរិករបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលហៅកាត់ជាភាសាបរទេសថា KOICA សម្រាប់រៀបចំផែនការមេ ស្តីពីការអភិវឌ្ឍជនបទនៅកម្ពុជារយៈពេល៥ឆ្នាំ និងការអនុវត្តគម្រោងភូមិគំរូសាកល្បងចំនួន៣០ ដោយប្រើវិធីសាស្ត្រគម្រោងអភិវឌ្ឍ ចលនាភូមិថ្មី មានរយៈពេល៣ឆ្នាំ លើគោលដៅនៃខេត្តចំនួន៣ រួមមាន ខេត្តកំពង់ស្ពឺ , ...