សមត្ថកិច្ចនគរបាលខេត្តសៀមរាបចុះត្រួតពិនិត្យការដាក់តាំងលក់ផាវកាំជ្រួចគ្រឿងផ្ទុះគ្រប់ប្រភេទនៅតាមទីផ្សារមួយចំនួនក្នុងក្រុងសៀមរាប
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលការិយាល័យគ្រប់គ្រង់អាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះត្រួតពិនិត្យការដាក់តាំងលក់នូវផាវកាំជ្រួចនិងគ្រឿងផ្ទុះគ្រប់ប្រភេទ នៅទីផ្សារចំនួន៣ក្នុងក្រុងសៀមរាប រួមមានមានផ្សារលើធំថ្មី , ផ្សារសាមគ្គី និង ផ្សារពោធិលង្ការ ដោយបានអប់រំ និង ណែនាំដល់អាជីវករទាំងអស់ បានយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីរំសេវ ផាវ ...