ក្នុងខែមិថុនា អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួសជុលកែលម្អផ្ទះក្នុងរមណីយដ្ឋានអង្គរបានចំនួន ១២២ករណី
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះផ្តល់ការអនុញ្ញាតជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន១២២ករណី។ ការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង បានចំនួន ១៤ករណី ស្រុកអង្គរធំបានចំនួន ២៨ករណី ស្រុកពួកបានចំនួន ១៦ករណី ក្រុងសៀមរាបបានចំនួន ៤៣ករណី និងស្រុកបន្ទាយស្រីបាន ចំនួន២១ករណី។ ប្រភេទនៃការអនុញ្ញាតសាងសង់រួមមាន៖ ធ្វើបង្គន់ ប្តូរសសរ ប្តូរទីតាំងផ្ទះ ...