Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង​ស្រុក ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ទូទាំង​ខេត្តសៀមរាប ត្រូវ​បន្ត​អនុវត្ត​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ឋភាព​

ដោយ Pothe Thun
10/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់ មកពី​ស្រុក​ក្រុង ឃុំ​សង្កាត់ ប្រមាណ​ជា​២​ពាន់​នាក់ នៅ​សណ្ឋាគារ​សុខា​សៀមរាប កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តសៀមរាប មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៦​កាល កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ គឺជា​ការបោះឆ្នោត​មួយ​ស្ថិត​ក្នុង​បរិយាកាស​ពោរពេញ​ដោយ​សន្តិភាព និង​ការរីកចម្រើន ទាំង​នៅក្នុង​យុទ្ឋនាការ​រក​សំឡេងឆ្នោត និង ថ្ងៃ​បោះឆ្នោត ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​សារៈសំខាន់ សម្រាប់​ប្រជាជន និង​ប្រទេស​ជា​ជាតិ​កម្ពុជា​ទាំងមូល ដែល​ជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការរួម​គ្នា​អនុវត្ត​បាន​យ៉ាង​មាន​ប្រសិទ្ឋភាព នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ពេល​កន្លងមក​ប្រកប​ដោយ​ស័ក្ដិ​សិទ្ឋភាព ឈរ​លើ​ស្មារតី​មនសិការ សាមគ្គីភាព ឯកភាព​យ៉ាង​មាន​ប្រសិទ្ឋភាព ។​

​សម្តេច​ពិជ័យ​សេនា មានប្រសាសន៍​ទៀត​ថា នៅក្នុង​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើ​កំណែទម្រង់​រដ្ឋ​យ៉ាង​ទូលំទូលាយ​និង​ស៊ី​ជំរៅ​លើ​គ្រប់​វិស័យ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​រីកចម្រើន​ឥតឈប់ឈរ ប្រកប​ដោយ​ចិរភាព​និង​សមធម៌ និង​លើកស្ទួយ​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ ព្រមទាំង​រក្សាបាន​សន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​បាន​រឹងមាំ​និង​រាំង​ស្កាត់ឩ​បាយកល​របស់​មជ្ឈដ្ឋា​ន​អគតិ​នានា​ដែល​មាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​បាន​យ៉ាង​ទាន់​ពេលវេលា ដូច្នេះ​តាមរយៈ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សម្រាប់​ឆ្នាំ​២០១៨-២០២៣ នេះ សូម​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ត្រូវ​បន្ត​បេសកកម្ម​ជា​របស់​ខ្លួន ដោយ​ឈរ​លើ​ទស្សនៈ​ពីរ​សំខាន់ គឺ​ប្រសិទ្ឋភាព​ការងារ និង​ស័ក្ដិ​សិទ្ឋភាព ដែល​ត្រូវ​បន្ត​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ការលំបាក ឬ បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ជា​ការឆ្លើយតប​ចំពោះ​ការជឿជាក់​ផ្តល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់ជូន​ការគាំទ្រ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​បន្តទៀត ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026
Tags: ខេត្តសៀមរាបសម្តេច​ពិជ័យ​សេនា ទៀ បាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បង្ហាញថា ការអប់រំ​ល្អ ជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម និង សេដ្ឋកិច្ច

កុដិ​ព្រះសង្ឃ​មួយ​ខ្នង​នៅ​អាស្រម​គោក​ស្រិត ក្នុង​សង្កាត់​សាលា​កំរើក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​ព្រឹក​មិញ​នេះ

កុដិ​ព្រះសង្ឃ​មួយ​ខ្នង​នៅ​អាស្រម​គោក​ស្រិត ក្នុង​សង្កាត់​សាលា​កំរើក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​កាលពី​ព្រឹក​មិញ​នេះ

Beat Reachner Funeral

រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សម្តែងការសោកស្តាយឥតឧបមា ចំពោះការបាត់បង់ស្ថាបនិកមន្ទីរពេទ្យគន្ឋបុប្ផា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.